Monday, November 3, 2025
Homeព័ត៌មានជាតិតាមិនស្តាប់ហើយ ទាញសំពងវាយបែកក្បាលប្រពន្ធទៀត ព្រោះភ្លើងប្រចណ្ឌ

តាមិនស្តាប់ហើយ ទាញសំពងវាយបែកក្បាលប្រពន្ធទៀត ព្រោះភ្លើងប្រចណ្ឌ

ខេត្តបាត់ដំបង ៖ ករណីអំពើហិង្សាក្នុងគ្រួសារ បុរសវ័យចំណាស់ម្នាក់ មានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងណាស់ ពិសេសឱ្យតែផឹកស្រាស្រវឹង ដឹងតែរករឿងឈ្លោះប្រកែក ចោទប្រពន្ធថា​ មានសហាយជាមួយប្រុសនេះ ប្រុសនោះមិនឈប់ ហើយទោះជាប្រពន្ធព្យាយាមពន្យល់ប្រាប់ហេតុផលយ៉ាងណា ក៏មិនខ្ចីស្តាប់ នឹងថែមទាំងផ្ទុះហិង្សា ទាញដំបងដេញសំពងប្រពន្ធបណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ទៀតផង ដេញវ៉ៃផ្អើលភូមិ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។

បុរសចំណាស់ជាប្តី មានឈ្មោះលី អាយុ៥២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះភួង ធី អាយុ៤៨ឆ្នាំ មុខរបរកសិករ (របួសបែករយះក្បាល)។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ យ៉ាងណាក្តី ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនដៃដល់ជាប្តី ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES