Monday, November 3, 2025
Homeព័ត៌មានជាតិហ៊ានចតមិនដឹងកន្លែងគាត់យូរឆ្នាំ មន្ត្រីយោធាវាយហើយបាញ់២គ្រាប់ទៀត

ហ៊ានចតមិនដឹងកន្លែងគាត់យូរឆ្នាំ មន្ត្រីយោធាវាយហើយបាញ់២គ្រាប់ទៀត

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធា​ និងបក្ខពួកម្នាក់ទៀត ព្រោះតែខឹងអ្នករត់តាក់សុី​ចតឡាននៅចំណតដែលគាត់អះអាងថា ចតឡាននៅទីនេះជាយូរឆ្នាំមកហើយនោះ បានទាស់សម្តីគ្នា ផ្ទុះអាវុធ​ចំនួន២គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលវេលានៅម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ចំណុចនៅផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីយោធារូបនោះផងដែរ។

ជនបង្កហេតុ មានឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ បក្ខពួកម្នាក់ទៀតឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកម្នាស់រថយន្តតាក់សុី មានឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

 

 

ជាម្ចាស់រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​2AA-4485 បានដកហូតកាំភ្លើងខ្លី ម៉ាករ៉ូឡូមួយដើម។ ជនបង្កម្នាក់ទៀត ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីរងគ្រោះ មានឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ  ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មុខរបរបើករថយន្តសាំយ៉ុងពណ៌ស្លែ។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់​បើករថយន្តសាំយ៉ុង ពណ៌ស្លែ ស្លាកលេខ​ភ្នំពេញ2U-3390 ដឹកជនជាតិចិនមានស្រី មានប្រុស ជាង១០នាក់ មកចូលហាង​ក្បែរកន្លែងកើតហេតុ ដោយបើករថយន្តមកសំចតនៅម្ខាងផ្លូវ ស្រាប់តែជនបង្កបានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-4485 មកសំចតនៅទីនោះដែរ។ ពេលនោះមន្ដ្រីយោធាបានប្រាប់ទៅជនបង្កថា ឲ្យថយក្រោយបន្តិច ពីព្រោះកន្លែងដែលចតនេះ ជាចំណតគាត់ជាយូរឆ្នាំមកហើយ ខណៈនោះក៏ចាប់ផ្តើម ប៉ះទង្គិចសម្ដីគ្នាយ៉ាងខ្លាំង រហូតឈានដល់ការផ្ទុះហិង្សាតែម្តង ស្រាប់តែពេលនោះ បក្ខពួកជនបង្ក ជាអ្នករត់កង់បី ក៏បានចូលរួមព្រួតវាយជនរងគ្រោះ បណ្តាលឲ្យរបួសផ្ទៃមុខ និងបែកក្បាលហូរឈាមជោគខ្លួន មិនទាន់អស់កំហឹង ជនបង្កក៏បានដកកាំភ្លើងបាញ់គំរាមចំនួន២គ្រាប់បន្ថែមទៀត។

ក្រោយបង្កហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ខ្លួនជនបង្ក និងបក្ខពួក មកកាន់អិការនគរបាលខណ្ឌពោធិ៍សែនជ័យ ភ្លាមៗ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍កន្លែងកើតហេតុ និងបានចាប់​ខ្លួនជនបង្កការបាញ់បោះយកទៅធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីតែម្តង៕

RELATED ARTICLES