Friday, July 4, 2025
Homeព័ត៌មានជាតិឈ្លោះមួយប្រាវ ប្រពន្ធទៅផ្ទះម្តាយ ប្តីចូលបន្ទប់ទឹក បញ្ចប់ជីវិត

ឈ្លោះមួយប្រាវ ប្រពន្ធទៅផ្ទះម្តាយ ប្តីចូលបន្ទប់ទឹក បញ្ចប់ជីវិត

ខេត្តកណ្តាល ៖ បុរសម្នាក់ ឈ្មោះរឿន វិន អាយុ២៥ឆ្នាំ បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធរបស់ខ្លួនមួយប៉្រាវ រហូតធ្វើឱ្យប្រពន្ធខឹង ក៏បានចេញពីផ្ទះទៅនៅផ្ទះម្តាយរបស់ខ្លួនបាត់ ។ រហូតលុះដល់ម៉ោងជាង៧យប់ នារីជាប្រពន្ធបានត្រឡប់មកពីបុណ្យនៅក្នុងភូមិ បំណងទៅផ្ទះវិញ ក៏ប្រទះឃើញកូនប្រុសរបស់ជនរងគ្រោះដេកលើគ្រែតែម្នាក់ឯង និងមិនឃើញជនរងគ្រោះនៅក្បែរសោះ ទើបនឹកឆ្ងល់ថា ហេតុអ្វីបានជាប្តីបណ្តោយឱ្យកូនដេកតែឯងបែបនេះ ក៏បានចុចទូរស័ព្ទទៅសួរ និងហៅប្រពន្ធជនរងគ្រោះឱ្យមកផ្ទះវិញ លុុះក្រោយពេលដែលប្រពន្ធជនរងគ្រោះមកដល់ផ្ទះ ក៏បានដើររកជនរងគ្រោះជាប្តីដែរ លុះដើររកដល់មុខបន្ទប់ទឹក ក៏ឃើញស្បែកជើងជនរងគ្រោះនៅពីមុខទ្វារបន្ទប់ទឹក ពេលនោះស្ត្រីជាប្រពន្ធក៏បានច្រានទ្វារបន្ទប់ទឹកចូលទៅមើល ស្រាប់តែប្រទះឃើញប្តីចងកនៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ទើបកើតមានការភ្ញាក់ផ្អើល ស្រែកទ្រហ៊ោយំ ហៅបងប្អូនឱ្យជួយសង្គ្រោះ តែពេលស្រាយចំណងដាក់ជនរងគ្រោះចុះ រួចដឹកទៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។

ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញ ប៉ុស្តិ៍រដ្ឋបាលពាមឧកញ៉ាអុង លោកមេឃុំ លោកមេភូមិ លោកគ្រូពេទ្យបង្អែកស្រុកល្វាឯម បានធ្វើការពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន ដោយប្រើខ្សែ និងសារុង ចងកជាប់នឹងធ្នឹមបន្ទប់ទឹក។ មូលហេតុដោយសារតែទាស់សម្តីជាមួយប្រពន្ធ ណាមួយតូចចិត្តនឹងប្រពន្ធចុះចោលផ្ទះផង ក៏មានគំនិតខ្លីបែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES