ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ មានឈ្មោះមូវ ស៊្រឹង អាយុ៥៩ឆ្នាំ ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ព្យាបាលមិនជា ក៏ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិត ខណៈដែលកន្លងមកស្ត្រីរងគ្រោះបានមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ ទោះជា ក្រុមគ្រួសារនាំទៅព្យាបាលយ៉ាងណា ក៏មិនបានធូរស្បើយសោះ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺរបស់ស្ត្រីរងគ្រោះ ចេះតែ ធ្វើទុក្ខជាប់ជាប្រចាំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ប្រាសាទ ក្រុមប្រឹក្សាឃុំ និងមេភូមិ បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមា ចងកជាប់នឹងធ្នឹមផ្ទះបាយ។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕