Friday, July 4, 2025
Homeព័ត៌មានជាតិតែមួយភ្លែតប៉ុណ្ណោះ ម្តាយស្រែកយំអាណិតកូន

តែមួយភ្លែតប៉ុណ្ណោះ ម្តាយស្រែកយំអាណិតកូន

ខេត្តបាត់ដំបង ៖ ក្មេងប្រុសតូចម្នាក់ មានឈ្មោះលាង ហ៊ាន អាយុ១ខួប ត្រូវម្តាយនាំទៅដើរលេងនៅមុខផែក្បែរមាត់ទឹក លុះស្ត្រីជាម្តាយភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែកូនប្រុសបានដើររអិលជើងធ្លាក់ចូលក្នុងទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផែបណ្តែតទឹក ស្ថិតក្នុងក្រុមទី២ ភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កេឃើញស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិចិ័យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES