ខេត្តស្វាយរៀង ៖ បុរសគិតខ្លីម្នាក់ មានឈ្មោះកៀន អ៊ាប អាយុ៣៤ឆ្នាំ មុខរបរកសិករ បានកើតមានចិត្តប្រចណ្ឌហួងហែងប្រពន្ធរបស់ខ្លួនខ្លាំងណាស់ ចោទប្រពន្ធថា លួចក្បត់ចិត្ត ទៅស្រលាញ់ប្រុសនេះ ប្រុសនោះមិនឈប់ ទើបធ្វើឱ្យកើតមានជម្លោះនឹងគ្នាជាញឹកញាប់ រហូតដល់ភ្លើងប្រចណ្ឌដុតរោលខ្លាំង ទ្រាំលែងបាន ក៏ស្រាប់តែបែកគំនិតគិតខ្លី ដោយចេញទៅផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែក រួចក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងចំណុចភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ។
បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល រួចជាមួយគ្រូពេទ្យ បានមកពិនិត្យឃើញថា ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ខណៈបុរសខាងលើបានយកក្រមាចងកសម្លាប់ខ្លួន និងននងខាងក្រោមផ្ទះរបស់ខ្លួន។
បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត៕