Saturday, July 5, 2025
Homeព័ត៌មានជាតិបន្ទប់រាយប៉ាយបែបនេះហើយ ម្តាយឪពុករស់នៅស្រួលដែរ?

បន្ទប់រាយប៉ាយបែបនេះហើយ ម្តាយឪពុករស់នៅស្រួលដែរ?

ភ្នំពេញ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយសារតែកូនប្រុសអកតញ្ញូម្នាក់ មានឈ្មោះនាត សោភណ្ឌ័ អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខ សញ្ញាប្រើប្រាស់ថ្នាំញៀនបានប្រើប្រាស់ថ្នាំញៀនជោកជាំ បង្កការអុកឡុកក្នុងគ្រួសារជាប់ជាប្រចាំ លុះក្រោយពីដេញវាយឪពុកម្តាយអត់បាន ក៏មួម៉ៅក្តៅចិត្ត គំរាមដុតផ្ទះចោល រហូតដល់ម្តាយឪពុកទ្រាំលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ច ឱ្យចុះទៅជួយអន្តរាគមន៍ ចាប់កូនប្រុសកំណាចរូបនេះ យកទៅចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

បន្ទាប់ពីកើតហេតុ ជនបង្កដែលជាមនុស្សញៀនថ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ បន្តនឹងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៕

RELATED ARTICLES