ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃវ័យចំណាស់១អង្គ មានព្រះនាម សួង សាយ ព្រះជន្ម៦៩វស្សា បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរមកហើយ ហើយតែងត្អូញត្អែរថា ជំងឺចាស់រើឡើង ចេះតែធ្វើទុក្ខជាប់ជាប្រចាំ លុះស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងពេក ទ្រាំទ្រលែងបាន ក៏ដាច់ព្រះទ័យចងកធ្វើអត្តឃាត ខណៈដែលសាមណេរនិមន្តកាត់រោងទទួលភ្ញៀវ កន្លែងកើតហេតុ ក៏ប្រទះឃើញព្រះអង្គ ពេជ្រ សុឃឿន ចងកធ្វើអត្តឃាតបាត់ទៅហើយ ទើបប្រញាប់រត់ទៅប្រាប់ព្រះសង្ឃគង់នៅក្នុងវត្ត និងតាអាចារ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបរិវេណ វត្តភ្នំស្រីស្រណោះ ហៅវត្តថ្មពូក ស្ថិតក្នុងភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ព្រះអង្គពេជ្រ សុឃឿន ពិតជាសុគត ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកភ្ជាប់នឹងធ្នឹមរោងទទួលភ្ញៀវ។
សាកសពព្រះសង្ឃខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕