Saturday, July 5, 2025
Homeព័ត៌មានជាតិកើតរឿងអី ទាញកាំបិតកាប់មនុស្សស្រីឆៅៗ រត់ប្រសាចពេញភូមិបែបនេះ

កើតរឿងអី ទាញកាំបិតកាប់មនុស្សស្រីឆៅៗ រត់ប្រសាចពេញភូមិបែបនេះ

ខេត្តបាត់ដំបង ៖ ករណីអំពើហិង្សាមួយ បានកើតឡើង ដោយបុរុសម្នាក់ និងស្ត្រីម្នាក់ រស់នៅផ្ទះក្បែរខាងគ្នា មិនដឹងជាមានបញ្ហា ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ភាគីខាងប្រុស ទប់កំហឹងមិនជាប់ ក៏ទាញកាំបិតផ្គាក់ដេញកាប់ប្រហារខាងស្រីទាំងកំរោល បង្កឱ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីកងរាជអាវុធហត្ថ ចុះជួយ អន្តរាគមន៍ ចាប់ឃាត់ខ្លួននាំយកមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ជនសង្ស័យមានឈ្មោះសួន សំណាង ហៅផ្លូញ អាយុ៣៨ឆ្នាំ មុខរបរកម្មករ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះទេស លីណា ហៅមុំ អាយុ៣០ឆ្នាំ មានលំនៅ ក្នុងភូមិជាមួយគ្នា (ផ្ទះក្បែរគ្នា)។

ជុំវិញករណីហិង្សាលើនេះ គេមិនទាន់ដឹងអំពីមូលហេតុ ដែលនាំឱ្យភាគីទាំង២ដែលនៅផ្ទះក្បែរខាងគ្នានេះ ផ្ទុះជម្លោះរហូតឈានដល់ទាញកាំបិតខ្វែវដេញកាប់គ្នា យ៉ាងសាហាវព្រៃផ្សៃបែបនេះទេ តែយ៉ាងណា ហេតុការណ៍នេះមិនបានបង្កឱ្យស្ត្រីរងគ្រោះរងរបួសអ្វីនោះឡើយ។

ដោយឡែក សមត្ថកិច្ចបានឱ្យដឹងដែរថា ជនសង្ស័យរូបនេះអាចត្រូវចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់។ ក្រោយពេលឃាត់ខ្លួនមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES