Saturday, July 5, 2025
Homeព័ត៌មានជាតិដេកមិនបិទគន្លឹះទ្វារ អា២នាក់នោះចូលទៅចាត់ការ ផ្អើលទាំងយប់

ដេកមិនបិទគន្លឹះទ្វារ អា២នាក់នោះចូលទៅចាត់ការ ផ្អើលទាំងយប់

ខេត្តប៉ៃលិន ៖ ការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែលជនសង្ស័យ១ក្រុម លួចចូលក្នុងផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់មួយចំនួន ស្ថិតនៅក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពព័ត៌មានពីលោកផូរ៍ សុផល ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះ ឈ្មោះប៊ុត លាង ភេទប្រុស អាយុ៥៩ឆ្នាំ ជាកសិករ និងប្រពន្ធឈ្មោះស៊ឹម ចាន់លី អាយុ៥៨ឆ្នាំ ជាអាជីវករ សមត្ថកិច្ចបានចុះត្រួតពិនិត្យភ្លាមៗនៅកន្លែងកើតហេតុ។ លុះក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមជនសង្ស័យទាំងនោះ ដែលមានគ្នាចាប់ពី២នាក់ឡើងទៅ ព្រោះជនសង្ស័យបន្សល់ទុកដានជើងនៅលើឡៅតឿ ហើយប្រជាពលរដ្ឋនៅក្បែរនោះ ក៏បានឃើញមនុស្សពីរនាក់អង្គុយចាំនៅលើម៉ូតូផងដែរ ។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ទូរស័ព្ទដៃចំនួន៣គ្រឿង ប្រាក់ចំនួន១០ម៉ឺនរៀល ប្រាក់ដុល្លារចំនួន៧០ដុល្លារ កាបូបស្ពាយ១គ្រឿង កាបូបដាក់លុយចំនួន២ អាវចំនួន២ អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។

ប្រភពដដែលបញ្ជាក់ថា់ ក្រុមជនសង្ស័យអាចជាចោរអំបុក ចោរបំបែង ចោរលួចតែគ្នាឯងហ្នឹង ព្រោះម៉ូតូចំនួន៣គ្រឿងនៅក្នុងផ្ទះ ពួកវាមិនបានយកទេ ណាមួយម្ចាស់ផ្ទះមានទម្លាប់មិនដែលចាក់សោផ្ទះនោះឡើយ ទើបបណ្តាលឱ្យក្រុមជនសង្ស័យទាំងនោះឆ្លៀតឱកាសដើររុករើពេញក្នុងផ្ទះតែម្តង ។

បើតាមសម្តីលោកប៊ុត លាង ជាម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់និងក្រុមគ្រួសារបានដេកនៅក្នុងផ្ទះលង់លក់ ដោយមិនបិទគន្លឹះទ្វារទេ លុះភ្ញាក់ពីដំណេកនៅវេលាម៉ោងជិត៥ព្រឹក ស្រាប់តែរកមើលអាវពាក់មិនឃើញ ក៏ដើររកមើល ក៏មានការភ្ញាក់ផ្អើល ដោយឃើញរបស់របរក្នុងផ្ទះរប៉ាត់រប៉ាយខុសពីធម្មតា។

លុះមានបាត់បង់ទ្រព្យសម្បត្តិក្នុងផ្ទះ ទើបគាត់ដឹងថា មានចោរអំបុកអំបែងចូលលួចរបស់ទាំងនោះតែម្តង។ តែសំណាងដែរ ដែលកូនរបស់គាត់បានត្រឡប់មកពីចូលរួមក្នុងពិធីមង្គលការវិញ មិនបានដោះខ្សែដៃ និងខ្សែក ចេញពីខ្លួន តែបើសិនជាដោះដាក់ក្នុងតុ ឬទូ ច្បាស់ជាត្រូវក្រុមជនសង្ស័យយកទាំងអស់ជាក់ជាមិនខាន ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ចោរទាំងនោះមកផ្តន្ទាទោស ឱ្យខាងតែបាន៕

RELATED ARTICLES