Monday, September 15, 2025
Homeព័ត៌មានជាតិម្តាយណាទប់អារម្មណ៍បាន បើកូនបង្កើតទាំង២ ស្លាប់តែមួយប៉ប្រិចភ្នែក

ម្តាយណាទប់អារម្មណ៍បាន បើកូនបង្កើតទាំង២ ស្លាប់តែមួយប៉ប្រិចភ្នែក

ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសស្រីតូចៗចំនួន២នាក់ ទី១-ឈ្មោះស៊ីម ស្រីល័ក្ខ ភេទស្រី អាយុ៨ឆ្នាំ និងទី២-ឈ្មោះស៊ីម សុខលីម ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ឆ្លៀតពេលឪពុកម្តាយរវល់ភ្លេចខ្លួន ក៏នាំគ្នាដើរលេងនៅក្បែរមាត់ទឹកខាងក្រោយផ្ទះជីតារបស់ខ្លួន ស្រាប់តែអកុសល ក៏រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់បងប្អូន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទឹកត្រពាំងខាងក្រោយផ្ទះរបស់ជីតាជនរងគ្រោះ ស្ថិតក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់បងប្អូន ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងទាំង២នាក់បងប្អូនខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES