Saturday, July 5, 2025
Homeព័ត៌មានជាតិចាប់ផ្សឹកហើយព្រះតេជគុណ ក្រោយធ្វើសកម្មភាពបែបនេះ

ចាប់ផ្សឹកហើយព្រះតេជគុណ ក្រោយធ្វើសកម្មភាពបែបនេះ

ខេត្តឧត្តរមានជ័យ ៖ ព្រះសង្ឃ១អង្គ មានព្រះនាម ភុំ ផាត់ ព្រះជន្ម៥៣វស្សា ត្រូវបានគេអះអាងថា មានសតិមិនប្រក្រតី បានទាញពូថៅកាប់អាគុយ បណ្តាលឱ្យផ្ទុះ ខ្ទាតផ្កាភ្លើង ឆាបឆេះកុដិមួយខ្នងទំហំ ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី អស់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងបរិវេណវត្តមុន្នីសែនជ័យ ស្ថិតក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

តាមការបញ្ជាក់ពីគណៈកម្មការវត្តមុន្នីសែនជ័យ គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ស្បង់ចីវរ ចំនួន៣លាង ឆ្នាំងតូចសម្រាប់ដាក់បាយ ចំនួន៥០០ ឆ្នាំងដាំបាយឆ្នាំងសម្ល ចំនួន២០០ ចានដែកស ចំនួន៥០០ ធុងទឹកកកតូច ចំនួន២០ ស្លាបព្រា ចំនួន៥០០ ចានបាយចានសម្ល ចំនួន៥០០ ថាសជ័រ ចំនួន៥០ ធុងបាញ់ថ្នាំស្មៅ ចំនួន១ ម៉ាស៊ីនកាត់ឈើតូច ចំនួន១គ្រឿង និងថ្នាំលាប (ស្ពេត្រូ) ចំនួន១ធុង។

ក្រោយកើតហេតុ ព្រះគ្រូចៅអធិកាវត្តមុន្នីសែនជ័យ បានសម្រេចចាប់ផ្សឹកព្រះសង្ឃ ភុំ ផាត់ រួចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅរស់នៅឯស្រុកកំណើតវិញ៕

RELATED ARTICLES