Saturday, July 5, 2025
Homeព័ត៌មានជាតិបិណ្ឌបាត្របានលុយ យកទិញថ្នាំញៀន ពួនសម្ងំជក់ក្នុងផ្ទះសំណាក់

បិណ្ឌបាត្របានលុយ យកទិញថ្នាំញៀន ពួនសម្ងំជក់ក្នុងផ្ទះសំណាក់

ព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី08 ខែធ្នូ ឆ្នាំ2018 សមត្ថកិច្ចឯនអធិការនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនសង្ឃក្លែងក្លាយ៥នាក់ ដែលបាននាំគ្នាដេកក្នុងផ្ទះសំណាក់មួយ ស្ថិតក្នុងភូមិអូរតាប៉ាង អូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា សង្ឃក្លែងក្លាយ៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីដើរបិណ្ឌបាត្រយកបច្ច័យទៅទិញថ្នាំញៀន រួចនាំគ្នាទៅជក់ក្នុងផ្ទះសំណាក់ហ្វីលីតា។

លោកអធិការនគរបាលស្រុកព្រៃនប់ បានបន្តថា ក្រោពីការរាយការណ៍ និងសហការពីខាងម្ចាស់ផ្ទះសំណាក់ កម្លាំងសមត្ថកិច្ចរបស់លោកបានចុះដល់ទីតាំងផ្ទះសំណាក់ រួចបានចុះបង្ក្រាបដល់បន្ទប់ ពេលនោះឃើញសង្ឃក្លែងក្លាយទាំង៥នាក់នោះ កំពុងនៅក្នុងបន្ទប់ រួមទាំងមានថ្នាំញៀនផងដែរ។ ក្រោយពីបានបង្ក្រាបសង្ឃក្លែងក្លាយទាមង៥នាក់នោះហើយ សមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្នាននគរបាលស្រុក ដើម្បីសួរនាំ។

ក្រោយពីបានបង្ក្រាបសង្ឃក្លែងក្លាយទាំង៥នាកើនេះ លោកអធិការស្រុក បានបញ្ជាក់ថា សង្ឃទាមង៥នាក់នោះ បមកពីស្រុកដងទង់ ខេត្តកំពត ដកហូតសម្ភារៈដូចជា ស្បង់ចីវរចំនួន០៥ សម្រាប់ និងបាត្រចំនួន០៣។

តាមរយៈនៃកាស្រាវជ្រាវអង្កេត និងមានការនិមន្តចូលរួមពិនិត្យ ពីព្រះតេជគុណឈឹម យុត្ត ព្រះអនុគណស្រុកព្រៃនប់ ផង បានបញ្ជាក់សាវតាថា ជនសង្សយ័ទាំង5នាក់ គឺជាជនក្លែងបន្លំធ្វើជាសង្ឈ ដើរបិណ្ឌបាត្រ និងរៃអង្គាសប្រាក់ពីពុទ្ធបរិស័ទ ក្នុងគោលបំណងទិញគ្រឿងញៀនប្រើប្រាស់ផ្ទាល់ខ្លួន ។ ក្រោមមក ជនសង្សយ័ទាំង5នាក់ ត្រូវបានដោះស្បង់ចីវរចេញ រួចបានប្រគល់ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES