ខេត្តកំពង់ធំ ៖ មន្ត្រីនគរបាលពាក់ស័ក្តិ៣ មានឈ្មោះមុន វិទូ បម្រើការផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឆ្លៀតពេល ជួញដូរគ្រឿងញៀន បោះឱ្យម៉ូយយកទៅចែកចាយបន្ត ទីបំផុត អស់លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ ដោយដកហូតវត្ថុតាងជាក់ ស្តែង ថ្នាំញៀន២៦កញ្ចប់ ធ្វើឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តសៀមរាប។
លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀននៅស្រុកកំពង់ស្វាយ រួចមក សមត្ថកិច្ចបានបញ្ចូនជនសង្ស័យទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីនគរបាលពាក់ស័ក្ក៣ម្នាក់ ធ្វើការនៅផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស្ឃនសង្ស័យម្នាក់នោះ សមត្ថកិច្ចបានធ្វែកីរាចុះឃាត់ខ្លួនជនសង្ស័យជើងខ្លាំងម្នាក់ ដែលជាមន្ត្រីនគរបាលពាក់ស័ក្កិ៣ ដ៏ល្បីខាងរកស៊ីជួញ ដូរគ្រឿងញៀនជាយូរឆ្នាំមកហើយ និងតែងតែអួតខ្លួនថា គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបខ្លួននោះទេ ព្រោះខ្លួនជាមន្ត្រីធំ មានខ្សែធំ ទើបតែថ្ងៃនេះ អស់ល់ក្ខ័ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ចាប់វៃខ្នោះបញ្ចូនខ្លួនមកស្នងការខេត្តកំពង់ធំ ជាមួយនឹងថ្នាំញៀនចំនួន២៦កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅស្នងការខេត្តកំពង់ធំរងចាំការសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការបន្តតាម នីតិវិធី៕