Sunday, July 6, 2025
Homeព័ត៌មានជាតិអីគេ!!! ម៉ាសុីនកាត់អំពៅកិនមនុស្សដាច់ជាកង់ៗ នាំគ្នាំលាក់បាំង?

អីគេ!!! ម៉ាសុីនកាត់អំពៅកិនមនុស្សដាច់ជាកង់ៗ នាំគ្នាំលាក់បាំង?

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់មួយ បានកើតឡើង ដោយនារីម្នាក់មានឈ្មោះអិត អាយុ១៨ឆ្នាំ ជាកម្មករចម្ការអំពៅវ័យក្មេងម្នាក់ ក្រោយពីធ្វើការនឿយហត់អស់កម្លាំង ក៏ប្រះខ្លួនដេកលង់លក់មួយភាំងក្នុងរងអំពៅ ស្រាប់តែកម្មករបើកម៉ាស៊ីនកាត់អំពៅ ខ្វះការប្រុងប្រយ័ត្ន មិនដឹងថា មានមនុស្សដេកក្នុងនោះ ក៏បើកម៉ាស៊ីនកាត់អំពៅ បណ្តាលឱ្យ កាត់ចំនារីរងគ្រោះ ខ្ទេចសាច់ជាកង់ៗ ដូចអំពៅ គួរឱ្យរន្ធត់បំផុត នៅចំណុចចម្ការអំពៅ មួយកន្លែង ស្ថិតក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង។

ក្រោយកើតហេតុ ដោយសារតែឃើញមានឈាមប្រឡាក់ម៉ាស៊ីកាត់អំពៅ និងកំណាត់អំពៅ ទើបអ្នកបើកបរនឹកឆ្ងល់ ក៏ចុះទៅមើល ស្រាប់តែប្រទះឃើញសពនារីរងគ្រោះដាច់ខ្ទេចជាកង់ៗទៅហើយ ក៏ប្រញាប់រត់គេចខ្លួនបាត់ស្រមោល ចំណែកកម្មករក្នុងចម្ការបានកើតមានការ ផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ គេឃើញកម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុផងដែរ តែខាងសមត្ថកិច្ច និងខាងតំណាងម្ចាស់ចម្ការ បានព្យាយាមលាក់បាំងព័ត៌មាន និងហាមមិនឱ្យកម្មករថតរូបផ្តេសផ្តាសឡើយ។

ករណីនេះដែរ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីតំណាងម្ចាស់ចម្ការអំពៅខាងលើ ក៏ដូចជាលោកអធិការស្រុកថ្ពង បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES