Sunday, July 6, 2025
Homeព័ត៌មានជាតិជិតចូលរោងការ កម្មកាចអប្រិយ ប្រល័យប្រុស ទុកស្រីឲ្យនៅមេម៉ាយខាន់ស្លា

ជិតចូលរោងការ កម្មកាចអប្រិយ ប្រល័យប្រុស ទុកស្រីឲ្យនៅមេម៉ាយខាន់ស្លា

ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១ បុរសម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរទិសដៅលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក Lexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខស្វាយរៀង 2A-0748 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសគ្នា រួចក៏ជ្រុលមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ ដួលហើយខ្ទាតធ្លាក់ទៅកណ្តាល ថ្នល់ ស្របពេលនោះ មានរថយន្តធុនធំ មិនស្គាល់ម៉ាក១គ្រឿង បើកមកដល់ ចាប់ហ្វ្រាំងគេចចង្កូតមិនទាន់ ក៏ជ្រុលមកកិនក្បាលជនរងគ្រោះ បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុ គួរឱ្យរន្ធត់បំផុត ទុកឱ្យនារីជាគូដណ្តឹង ត្រូវមេម៉ាយខាន់ស្លា ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

បុរសរងគ្រោះដែលត្រូវរថយន្តកិនស្លាប់  ទាំងជិតដល់ថ្ងៃចូលរោងការនេះ មានឈ្មោះយស់ គោយ អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និងអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយមូលហេតុ អ្នកបើកបរម៉ូតូវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ទើបជួបករណីគ្រោះអកុសលបែបនេះតែម្តង។

សាកសពជរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដឹកទៅកាន់លំនៅដ្ឋាន ដើម្បរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES