Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិGary Neville ទាយ​ទុក Mourinho នឹង​ត្រូវ Man Utd ដេញ​ចោល​ក្នុង​ពេល​ឆាប់ៗ

Gary Neville ទាយ​ទុក Mourinho នឹង​ត្រូវ Man Utd ដេញ​ចោល​ក្នុង​ពេល​ឆាប់ៗ

យោងតាមប្រភពព័ត៌មានពីលោក Gary Neville អតីតកីឡាករខ្សែការពារក្លឹបបិសាចក្រហម បានព្យាករណ៍ថា  លោក Jose Morinho អាចនឹង​ត្រូវ​គេបណ្ដេញ​ចេញ​ពី​ក្លឹប Man Utd  នៅ​ពេល​ឆាប់​ៗ ខាងមុខនេះ។

ការលើកឡើងរបស់លោក Gary Neville  បន្ទាប់​ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះ ដឹកនាំ​បរាជ័យ​ក្រោមថ្មីជើងរបស់ហង្សក្រហម ដោយលទ្ធផល Liverpool ៣-១ កាល​ពី​រាត្រីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sports លោក Gary Neville បាននិយាយថា “ខ្ញុំ​គិត​ថា ​ការបណ្តេញ Jose Morinho ចេញពីតំណែងអាច​នឹង​កើតឡើង’’។

លោក Neville ជឿជាក់ថា លទ្ធផល​​ចុងក្រោយ​នេះ ​ប្រហែល​ជា​ពេលវេលា​ចុងក្រោយ​សម្រាប់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ នៅ​កីឡដ្ឋាន Old Trafford។

នេះ​គឺ​ជា​បរាជ័យ​លើក​ទី​៥​ របស់ Man Utd ក្នុង​រដូវ​កាល​នេះ ​ធ្វើឲ្យក្រុមរបស់គេឈរ​លេខរៀងទី៦ ​ក្នុង​តារាង​ពិន្ទុ ប៉ុន្តែលោកMorinho នៅតែមាន​ទំនុក​ចិត្តថា លោក​អាច​នាំ​​ក្រុម​ឡើង​កំពូល​ទាំង​៤​បាន។

នៅក្នុងការប្រកួត ក្រុម​បិសាចក្រហម Man Utd មិនអាចទម្លុះខ្សែការពារ Liverpool បានទាល់តែសោះ​ ខណៈស្របពេលដែល​​ខ្សែ​ប្រយុទ្ធ Sadio Mane និង Shaqiri ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​ ធ្វើ​ឲ្យ Man Utd និង Liverpool​ ដាច់​គ្នា​ដល់​១៩​ពិន្ទុ៕ (Photo: Sky Sport)

RELATED ARTICLES