Monday, July 7, 2025
Homeព័ត៌មានជាតិបាក់ទាំងយប់ សំណាងហើយមិនមាននរណាម្នាក់រងគ្រោះ

បាក់ទាំងយប់ សំណាងហើយមិនមាននរណាម្នាក់រងគ្រោះ

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៨ និង៤០នាទី យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨  លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៥ខ្នង ដែលសង់នៅជាប់មាត់ទន្លេ ត្រូវបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេ រងការខូចខាត បន្ទាប់ពីកើតហេតុការណ៍បាក់ច្រាំងទន្លេទាំងយប់ តែសំណាងល្អ​ មិនមានមនុស្សណាម្នាក់ទទួលរងរបួសឡើយ ហេតុការណ៍នេះកើតឡើង នៅចំណុចភូមិព្រែកអញ្ចាញ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។

ករណីបាក់ស្រុតដីខាងលើនេះ បណ្តាលឱ្យ ខូចខាតផ្ទះចំនួន៥ខ្នងរបស់ប្រជាពលរដ្ឋ ដែលក្នុងនោះរួមមាន ទី១-ផ្ទះរបស់ឈ្មោះជា វិរៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានសមាជិកចំនួន៤នាក់ (ស្រី២នាក់) មានលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ទី២-ផ្ទះរបស់ ឈ្មោះ សែន វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ សមាជិកចំនួន៥នាក់ (ស្រី២នាក់) មានលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ទី៣-ផ្ទះ របស់ឈ្មោះអ៊ីន ចាន់ថុល ភេទស្រី អាយុ៦៧ឆ្នាំ មានសមាជិកចំនួន៣នាក់ (ស្រី១) មានលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ទី៤-ផ្ទះរបស់ឈ្មោះសៀង សារឿន ភេទស្រី អាយុ៦០ឆ្នាំ មានសមាជិកចំនួន៣នាក់ (ស្រី២នាក់) មានលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ និងទី៥-ផ្ទះរបស់ឈ្មោះ សួន សុខហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានសមាជិកចំនួន៤នាក់ ស្រី២នាក់ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។

យ៉ាងណាក្តី ហេតុការណ៍គ្រោះធម្មជាតិមួយនេះ មិនបានបង្កឱ្យប៉ះពាល់ ឬមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ គ្រាន់តែធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំង៥គ្រួសារខាងលើប៉ុណ្ណោះ៕

RELATED ARTICLES