ខេត្តកោះកុង ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដោយបុរសម្នាក់ត្រូវគេសង្ស័យថា ប្រើប្រាស់ថ្នាំញៀនលើសកម្រិត (បែកថ្នាំ) ឬអាចជាមនុស្សមានសតិមិនប្រក្រតី បានធ្វើ សកម្មភាពឡើងទៅលើបង្គោលភ្លើងដែលមានតង់ស្យុងខ្ពស់ លុះប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់ខាងជំនាញអគ្គិសនី ផ្តាច់ចរន្តខ្លាចឆក់ស្លាប់ និងត្រូវបានសមត្ថកិច្ចព្យាយាមលួងលោមឱ្យចុះមកក្រោមវិញដែរ តែបុរសរូបនោះមិនព្រម បែរជាស្រាតខោ ចងកខ្លួនឯងបន្តោកជាប់ ខ្សែអគ្គិសនីកម្ពស់ជាង១០ម៉ែត្រ បណ្តាលឱ្យស្លាប់គួរឱ្យរន្ធត់ នៅចំណុចបង្គោលភ្លើង១កន្លែង ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
បុរសដែលឡើងទៅចងកសម្លាប់ខ្លួនលើបង្គោលភ្លើងខាងលើនេះ មិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់អាចកំណត់បាននូវអត្តសញ្ញាណ និងមូលហេតុដែលបណ្តាលឱ្យបុរសខាងលើ សម្រេចចិត្តធ្វើអត្តឃាតបែបនេះបាននៅឡើយ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងរកអ្នកឡើងលើបង្គោលភ្លើងនោះ ដើម្បីយកសាកសពចុះមកក្រោម៕