ខេត្តសៀមរាប ៖ ក្មេងប្រុសតូចម្នាក់មិនត្រូវបានស្គាល់ពីអត្តសញ្ញាណ គ្រាន់តែដឹងថា មានអាយុប្រមាណជាង១ខួបប៉ុណ្ណោះ បានដាំក្បាលចូលទៅក្នុងធុងទឹកដែលមានជំរៅត្រឹម២ចំអាម ក្រោកវិញមិនរួច បណ្តាលឱ្យឈ្លក់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្បែរផ្ទះរបស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងខេត្តសៀមរាប។
តាមប្រភពពីសាច់ញាតិក្មេងប្រុសរងគ្រោះខាងលើ បានបញ្ជាក់ឱ្យដឹងថា ក្រោយកើតហេតុ ក្រុមគ្រួសារបានប្រញាប់ដឹកបញ្ជូនក្មេងប្រុសរងគ្រោះខាងលើ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលយឺតពេលទៅហើយ ដោយក្មេងប្រុសរងគ្រោះត្រូវឈ្លក់ទឹក រហូតដល់ក្រុមគ្រពេទ្យអស់លទ្ធភាពសង្គ្រោះទៅហើយ។
សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត៕