Monday, July 7, 2025
Homeព័ត៌មានជាតិប្រុសរួមរ័កហើយរត់បាត់ ម៉ែខាងស្រីប្តឹងប៉ូលិស ចាប់ខ្លួន

ប្រុសរួមរ័កហើយរត់បាត់ ម៉ែខាងស្រីប្តឹងប៉ូលិស ចាប់ខ្លួន

កំពង់ចាមៈ កាលពីថ្ងៃទី១៨ ខែ១២ ឆ្នាំ២០១៨ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានបង្ក្រាបយុវជនម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលប្រព្រឹត្តនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ហើយត្រូវបានលោកសួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៧៤១ត.ព្រ ចុះថ្ងៃទី២១ ខែ១២ ឆ្នាំ២០១៨។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែ១២ ឆ្នាំ២០១៨ ម្តាយរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ប្តឹងឈ្មោះជិន សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានរួមភេទជាមួយកូនស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ ខណៈពេលមកលេងផ្ទះជីដូន។

ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនឈ្មោះ ជិន សុខលីន ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម តាមបញ្ញត្តិច្បាប់មាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

RELATED ARTICLES