Tuesday, July 8, 2025
Homeព័ត៌មានជាតិថោកទាប!!! ល្បួងទៅរាំធុងបាស់ ប្អូនប្រុសជាប់រាំ បងរាវប្អូនថ្លៃ

ថោកទាប!!! ល្បួងទៅរាំធុងបាស់ ប្អូនប្រុសជាប់រាំ បងរាវប្អូនថ្លៃ

ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បុរសល្មោភកាមម្នាក់ បានជួបជុំផឹកស៊ីនៅផ្ទះប្អូនប្រុសរបស់ខ្លួន រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏បែកគំនិតប្រើល្បិចល្បួងប្អូនប្រុសទៅរាំលេងធុងបាស់នៅក្នុងពិធីមង្គលការកូនអ្នកភូមិ រួចក៏គេចខ្លួនត្រឡប់មកផ្ទះប្អូនប្រុសវិញ បន្លំខ្លួនលបចូលទៅលូករាវបម្រុង ចាប់រំលោភប្អូនថ្លៃស្រី តែខាងស្រីដឹងក្លិនមិនស្រួល ក៏ឆួលពិលមើលមុខ ឃើញថាមិនមែនជាប្តី ក៏ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឡសែនជ័យ ឃុំបេង ស្រុកបន្ទាយអំពិល។

ជនសង្ស័យល្មោភកាម មានឈ្មោះឡោម លឿយ អាយុ៣៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធនិងកូនម្នាក់ ក្នុងបន្ទុក និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានអាយុ៣០ ឆ្នាំ មុខរបរកសិករ មានប្តីនិងមានកូនម្នាក់ ត្រូវជាប្អូនថ្លៃជនសង្ស័យ និងមានលំនៅក្នុងភូមិឃុំជាមួយគ្នា។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចស្រុកបន្ទាយអំពិល បានចុះទៅដល់ផ្ទះរបស់ជនសង្ស័យ រួចក៏ចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភប្អូនថ្លៃស្រីប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES