Tuesday, July 8, 2025
Homeព័ត៌មានជាតិតាមពិតប៉ូលិសស័ក្តិ៣តើ បបួលសង្សារគេរួមរ័កប្រុសស្នេហ៍មិនបាន វ៉ៃប្រុសស្នេហ៍រយះក្បាល

តាមពិតប៉ូលិសស័ក្តិ៣តើ បបួលសង្សារគេរួមរ័កប្រុសស្នេហ៍មិនបាន វ៉ៃប្រុសស្នេហ៍រយះក្បាល

ក្រោយពីមានហេតុការណ៍គួរឲ្យហួសចិត្ត ពេលបុរសម្នាក់បានព្យាយាមលួងលោមនារីម្នាក់មានសង្សាររួចទៅហើយ រួមរ័កមិនបាន ពេលនោះសង្សារនាងមកដល់ ជនសង្ស័យបានប្រើអំពោះហិង្សា វាយក្បាល២-៣ស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលនោះ ពេលនេះជនសង្ស័យត្រូបានគេស្គាល់ឈ្មោះ និងមានស័ក្តិធំគ្រាន់បើផងដែរ។

ជនសង្ស័យដែលវាយសង្សារគេបែកក្បាលនេះ មានឈ្មោះជ័យ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ​ មុ​ខរបរមន្ត្រីនគរបាលពាក់ស័ក្តិបី ។ ចំណែកជនរងគ្រោះដែលត្រូវបែកក្បាលនឹងស្នាប់កាំភ្លើង មានឈ្មោះ មុនី បុត្រ ភេទប្រុស មានអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម៤ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២​ រាជធានីភ្នំពេញ។

តាមរបាយការណ៍​ដែលសមត្ថកិច្ចសរសេរ បានបញ្ចាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាអ្នកបង្ក (មន្ត្រីប៉ូលិសស័ក្តិ៣) បានមកផ្ទះសំណាក់ហ្រ្គីន ថាក ដើម្បីរកស្រីដេក ដោយជិះម៉ូតូម៉ាក 7GX ពណ៌ស​ (មិនចាំស្លាកលេខ) ក្រោយមកជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ ម៉ាក Suzuki Let’s ពណ៌ស (មិនចាំស្លាកលេខ) មកដល់មុខផ្ទះសំណាក់ហ្រ្គីនផាត ដោយមានអាការៈស្រវឹងធ្លាក់ភ្នែក។ ពេលនោះ ស្រាប់តែជនសង្ស័យបានដើរចេញពីផ្ទះសំណាក់ សំដៅទៅយកម៉ូតូជិះចេញ ក៏មានការទាស់ពាក្យសម្ដីគ្នាជាមួយជនរងគ្រោះជាខ្លាំង ហើយបានវាយតប់គ្នាទៅវិញទៅមក បន្ទាប់មក ជនសង្ស័យបានដកហូតខ្លីមិនស្គាល់ម៉ាក វាយក្បាលជនរងគ្រោះបែកក្បាលហូរឈាមស្រោចខ្លួន ក៏បានទៅមន្ទីរពេទ្យ ដេរបីថ្នេរ។

ដោយឡែក ពេលនេះសមតកិច្ចកំពុងធ្វើការស្រាវជា្រវ ចាប់ខ្លួនជនសង្ស័មកផ្តន្ទាទោសតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា  កាលពីវេលាម៉ោង១១ និង៤០នាទី យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨​ បុរសជើងខ្លាំងម្នាក់ ចេះតែតាមចែចង់ ល្បួងនារីម្នាក់ទៅរួមរ័កមេត្រី ទាំងដឹងថា នារីរូបនោះមានសង្សាររួចទៅហើយ លុះខាងស្រីចេះតែប្រកែកមិនព្រមទៅជាមួយ ទើបធ្វើឱ្យបុរសជើងខ្លាំងមួម៉ៅក្តៅចិត្ត ដកកាំភ្លើងវាយទៅលើបុរសជាសង្សារនារីរូបនេះ ចំនួន២-៣ ស្នាប់កាំភ្លើង បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន រួចក៏បើករថយន្តរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍ដ៏ភ្ញាក់ផ្អើលបានកើតឡើង នៅតាមបណ្តោយផ្លូវលេខ២៧១ ចំណុចមុខផ្ទះសំណាក់យីហោ ហ្គ្រីន ផាក ស្ថិតក្នុងភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមសម្តីរបស់យុវជនរងគ្រោះដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើកម៉ូតូ១គ្រឿង ម៉ាក PCX បានមកទាក់ទងសង្សាររបស់ខ្លួន ឱ្យទៅដេកជាមួយមិត្តភក្តិរបស់គេ  ដែលជាជនដៃដល់ តែសង្សាររបស់ខ្លួនបានប្រកែក មិនព្រមទៅជាមួយទេ ព្រមទាំងបញ្ជាក់ប្រាប់វិញថា នាងមានសង្សារហើយ។

ជនរងគ្រោះបន្តថា តាមពិត ជនដៃដល់ខាងលើ ធ្លាប់តាមស្រលាញ់នារីជាសង្សារគេជាយូរមកហើយ និងចេះតែបបួលនាងទៅដេករហូត ប៉ុន្តែនារីជាសង្សាររបស់គេមិនព្រម តែងប្រកែកជាប់ជានិច្ច ថានាងមានសង្សារហើយ។ យ៉ាងណាក្តី ជនដៃដល់នៅតែមិនចោលគំនិតតាម សុំស្រីស្នេហ៍របស់គេរួមរ័កនោះឡើយ រហូតដល់ចុងក្រោយ នៅវេលាម៉ោងកើតហេតុខាងលើ ដោយសារតែខឹងនឹងនាងប្រកែក ក៏ស្រាប់តែជនដៃដល់បានបើករថយន្តម៉ាក Lexus RX- 330 ពណ៌ស មិនចាំស្លាកលេខ មកឈប់នៅមុខផ្ទះសំណាក់ខាងលើ រួចក៏ចុះដើរសំដៅមករូបគេ ហើយបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក វ៉ៃមកលើរូបគេជាជនរងគ្រោះ ២-៣ស្នាប់កាំភ្លើង  បណ្តាលឱ្យរយះក្បាលឈាមហូរស្រោចខ្លួនតែម្តង។ បន្ទាប់ពីបង្កហេតុរួច ជនដៃដល់រួមជាមួយមិត្តភក្តិ បានបើករថយន្ត និងម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះទៅដល់ប៉ុស្តិ៍នគរបាល ជនរងគ្រោះបានសុំសមត្ថកិច្ចទៅព្យាបាលរបួសនៅមន្ទីរពេទ្យសិន ព្រោះហូរឈាមច្រើនពេក ដូចជាវិលមុខខ្លាំងណាស់  រង់ចាំ ព្រឹកឡើងចាំមកដាក់ពាក្យបណ្តឹងវិញ៕

RELATED ARTICLES