Tuesday, July 8, 2025
Homeព័ត៌មានជាតិឯកឧត្តមសួស គង់ អមដំណើររដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ឆ្លងកាត់ស្ទឹងព្រែកត្នោត

ឯកឧត្តមសួស គង់ អមដំណើររដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ឆ្លងកាត់ស្ទឹងព្រែកត្នោត

នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​ ឯកឧត្តមសួស គង់ រដ្ឋលេខាធិការប្រចាំការ បានអមដំណើរឯកឧត្ដមបណ្ឌិតអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ អញ្ជើញពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ឆ្លងកាត់ស្ទឹងព្រែកត្នោត មួយកន្លែង ប្រវែង១២៥ម៉ែត្រ ទទឹង១០ម៉ែត្រ និងផ្លូវបេតុងសងខាងស្ពានប្រវែង១៦២ម៉ែត្រ។ សំណង់ស្ពាននេះសម្រេចបាន១០០%ហើយ ដោយឡែក ផ្លូវបេតុងសម្រេចបាន៤៥ % ។

ភាគខាងត្បូងនៃស្ពាន ជាប់ភូមិផ្សារចាស់សង្កាត់ ស្វាយក្រវ៉ាន់ និងភាគខាងជើងជាប់ភូមិព្រៃស្លឹក និងភូមិបុរីកម្មករ ក្រុងច្បារមនខេត្តកំពង់ស្ពឺ សាងសង់ក្នុងក្របខណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ដោយឡែក នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមសួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួលបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៦.០០០ម ទទឹងខ្នងលើ ០៦ម ស្ថិតនៅភូមិថ្មរៀង ទៅភូមិចំការថ្មី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អនុវត្តដោយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប៕

RELATED ARTICLES