Tuesday, July 8, 2025
Homeព័ត៌មានជាតិស្នេហ៍ស្មោះភក្តី ប្រុសឆាតនាំស្រី បបួលសាសងលើខ្នងប្រឡាយ រួចចាប់រំលោភ

ស្នេហ៍ស្មោះភក្តី ប្រុសឆាតនាំស្រី បបួលសាសងលើខ្នងប្រឡាយ រួចចាប់រំលោភ

ខេត្តកំពត ៖ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨  យុវជនម្នាក់ មានឈ្មោះម៉ាន់ កត្តា អាយុ២១ឆ្នាំ បានទាក់ទងស្គាល់នារីវ័យក្មេងម្នាក់ ចំណែកនារីរងគ្រោះមានឈ្មោះម.ស.យ អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិលៀប ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស  តាមរយៈហ្វេសប៊ុក រួចក៏ព្យាយាមលែបខាយពាក្យសម្តីតាមញ៉ែ រហូតដល់ខាងស្រីលង់ចិត្ត ក៏ណាត់ជួបមុខគ្នា បន្ទាប់មកក៏ជិះម៉ូតូដឹកគ្នាទៅសាសងលើខ្នងប្រឡាយ ស្រាប់តែខាងប្រុសបង្កាត់ភ្លើងស្នេហ៍ឆេះឆួលទ្រាំមិនបាន ក៏ចាប់ខាងស្រីរំលោភរហូតដល់បានសម្រេច ទីបំភុត រឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយខាងស្រី ក៏ប្តឹងចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់ នៅចំណុចខ្នងប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស។ លុះម្តាយខាងស្រី ដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ក្រោយទទួលពាក្យបណ្តឹង ផ្នែកជំនាញបានស្រាវជ្រាវ និងឃាត់ជនសង្ស័យមក សាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ភាគីរងគ្រោះប្រាកដមែន ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES