Tuesday, July 8, 2025
Homeព័ត៌មានជាតិឃើញគាត់ដេកលើអង្រឹងរាល់ថ្ងៃ លុះព្រឹកនេះមិនឃើញក្រោក ឆ្ងល់តែម្តង

ឃើញគាត់ដេកលើអង្រឹងរាល់ថ្ងៃ លុះព្រឹកនេះមិនឃើញក្រោក ឆ្ងល់តែម្តង

ខេត្តប៉ៃលិន ៖ បុរសម្នាក់មានឈ្មោះកែវ តឿ អាយុ៥៨ឆ្នាំ មានស្រកកំណើតរស់នៅភូមិទំពាំងទង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ  មិនមានលំនៅពិតប្រាកដ តែងចងអង្រឹងដេក នៅក្បែររបងវត្តជារៀងរាល់ថ្ងៃ លុះក្រោយពីដេកពេញ១យប់ ព្រឹកឡើង មិនឃើញក្រោកពីដំណេកដូចសព្វដង ទើបប្រជាពលរដ្ឋក្បែរខាងនឹកឆ្ងល់ ចូលទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់រឹង ស្តូកបាត់ទៅហើយ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខវត្តបេងសុវណ្ណរាម ហៅវត្តបេង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

លោករី ដារ៉ា អធិការនគរបាលស្រុកសាលាក្រៅថា ក្រោយពីទទួលទទួលដំណឹងពីប្រជាពលរដ្ឋក្បែរៗនោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច្ច័យ ហើយលទ្ធផលនៃការធ្វើកោសល្យសាកសពរួចមក បានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារគាំងបេះដូង ព្រោះគាត់ជាមនុស្សប្រមឹកអនាថា គ្មានទីជម្រកត្រឹមត្រូវ ហើយតែងតែដើរផឹកស្រាជាប្រចាំ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យអាជ្ញាធរមូលដ្ឋានចាត់ចែងបន្ត៕

RELATED ARTICLES