Tuesday, July 8, 2025
Homeព័ត៌មានជាតិប្រធានកាំកុងត្រូលច្រកបឹងត្រកួន ក្រឡាប់រថយន្តធ្លាក់ប្រឡាយទឹក កប់ភក់ស្លាប់

ប្រធានកាំកុងត្រូលច្រកបឹងត្រកួន ក្រឡាប់រថយន្តធ្លាក់ប្រឡាយទឹក កប់ភក់ស្លាប់

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី28 ខែធ្នូ ឆ្នាំ2018 ចន្លោះពីម៉ោង22.00នាទី ដល់ម៉ោង06.30នាទីថ្ងៃទី 29 ខែ12 ឆ្នាំ2018 ប្រធានកាំកុងត្រូលច្រកបឹងត្រកួន ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡានប់ឡានចូលប្រឡាយទឹកកប់ភក់ កៀបជាប់នឹងរថយន្តស្លាប់ នៅលើផ្លូវជាតិលេខ58 ចំណុចខាងជើងខ្លោងទ្វារមណ្ឌលអភិវឌ្ឍន៍យោធិនពិការ317តេជោភ្នំឆ័ត្រ ភូមិចំការគរ ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ មានឈ្មោះ សំ សុធារ័ត្ន ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរប្រធានកាន់កុងត្រូលច្រកបឹងត្រកួន។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាក LEXUS RX 300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2S-9669 បើកបរដោយលោកសំ សុធារ័ត្ន ពីទិសខាងត្បូងទិសខាងជើង លើផ្លូវជាតិលេខ58 មកដល់ត្រងចំណុចខាងជើងខ្លោងទ្វារមណ្ឌលអភិវឌ្ឍន៍យោធិនពិការ317តេជោភ្នំឆ័ត្រ ស្រាប់តែរថយន្តនោះបានរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យជនរងគ្រោះកប់ភក់ កៀបជាប់នឹងរថយន្ត ស្លាប់យ៉ាងអាណោអាធ័ម។

បើតាមលោកអធិការស្រុកស្វាយចេក​ ជា​ ឆ្លូញ​ បានឲ្យដឹងថា មុនពេលកើតហេតុ លោកសំ សុធារ័ត្ន បានត្រឡប់មកពីប្រជុំនៅសាខាក្រុងប៉ោយប៉ែត ក៏បើកត្រឡប់មកស្នាក់ការវិញ ពេលមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ក្រឡាប់ឡានតែម្តង។

លោកបន្តថា មកដល់ពេលនេះ សពជនរងគ្រោះមិនទាន់យកចេញពីក្នុងរថយន្តនៅឡើយទេ៕

RELATED ARTICLES