ខេត្តតាកែវ ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បុរសម្នាក់មានឈ្មោះជិន ថុន អាយុ ៣៨ឆ្នាំ មានលំនៅក្នុងភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ តែងផឹកស្រាស្រវឹងធ្លាក់ភ្នែកជារៀងរាល់ថ្ងៃ រួចក៏ដើរបាត់ពីផ្ទះអស់រយៈពេល២ថ្ងៃ ទោះជាក្រុមគ្រួសារដើរ តាមរកយ៉ាងណា ក៏មិនឃើញសោះ ស្រាប់តែក្រោយមក ក៏មានអ្នកភូមិប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចអាងវត្តខ្នារ ស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕