ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានស្គាល់គ្នាជាមួយក្មេងស្រីម្នាក់ដោយចៃដន្យ នៅក្នុងវង់រាំធុងបាស់ លុះពេលជិះម៉ូតូដឹកគ្នាត្រឡប់មកផ្ទះ ជាមួយមិត្តភក្តិ ដល់កន្លែងខ្ទមស្រែស្ងាត់ ស្រាប់តែគាប់ជួនម៉ូតូអស់សាំង ក៏ត្រូវមិត្តភក្តិទុកឱ្យអ្នកទាំងពីរនៅក្នុងខ្ទមស្រែ ចាំគេទៅរកចាក់សាំង លុះអំឡុងពេលនៅក្បែរគ្នាកណ្តាលយប់ស្ងាត់ ក៏ធ្វើឱ្យភ្លើងតណ្ហាឆាបឆេះឡើង ព្រមព្រៀងគ្នារួមរ័កយ៉ាងត្រេកត្រអាល ទីបំផុត ជីដូនខាងស្រីដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនខាងប្រុសយកមកចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវរួមរ័កជាមួយក្មេងស្រីនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខ្ទមចាំចម្ការ១កន្លែង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបានណន់។ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ជីដូនខាងស្រី ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនខាងប្រុសបាន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។
យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេងរូបនេះ មានឈ្មោះឆយ រី អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំ រស់នៅស្រុកបាណន់។
តាមសម្តីស្ត្រីជាជីដូនរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ចៅស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានចេញពីផ្ទះបាត់១យប់មិនឃើញត្រឡប់មកវិញទេ លុះពេលចៅស្រីរូបនេះត្រឡប់មកដល់ផ្ទះវិញ គាត់ក៏សួរដេញដោលពីរឿងដើរដាច់យប់នោះ ទើបនាងឆ្លើយថា នាងទៅមើលគេរាំធុងបាស់នៅក្នុងភូមិ លុះគាត់ឈ្លេចសួរចុះឡើង ស្រាប់តែបែកធ្លាយរឿង ចៅស្រីរូបនេះ ត្រូវប្រុសព្រានល្បួងរំលោភនៅក្នុងខ្ទមចាំស្រែ រួចក៏សម្រេចប្តឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ និងក្មេងស្រីរងគ្រោះ ពិតជាបានរួមរ័កគ្នានៅក្នុងខ្ទមចាំចម្ការ កាលពី យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨មែន តែរឿងនេះ គឺជារឿងចៃដន្យបំផុត ដោយសារតែរូបគេ និងក្មេងស្រីរងគ្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះ។
ជនសង្ស័យរូបនេះ បានបន្តសារភាពថា នៅយប់កើតហេតុ ខ្លួនរួមជាមួយមិត្តភក្តិ បានទៅរាំលេងនៅវង់ធុងបាស់ក្នុងភូមិ រួចក៏បានជួបជាមួយនឹងក្មេងស្រីរងគ្រោះ។ លុះរាំចប់ ពួកគេមានគ្នា៤នាក់ (ប្រុស២ ស្រី២) រាប់ទាំងក្មេងស្រីរងគ្រោះផង ក៏បានជិះម៉ូតូដឹកគ្នាបំណងត្រឡប់មកផ្ទះវិញ គាប់ជួនមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូមិត្តខ្លួនអស់សាំង ទើបគេបានទុកឱ្យខ្លួន និងក្មេងស្រីរងគ្រោះ នៅចាំត្រង់ ខ្ទមចម្ការនោះសិន រីឯមិត្តភក្តិខ្លួននឹងមិត្តស្រីម្នាក់ទៀត ប្រាប់ថាទៅរកចាក់សាំងសិន។
ជនសង្ស័យ បានឱ្យដឹងទៀតថា លុះពេលនៅជាមួយគ្នាតែ២នាក់បែបនេះ ពួកគេទាំងពីរក៏កើតមានអារម្មណ៍តណ្ហា បង្កាត់ភ្លើងស្នេហ៍ រហូតដល់ឆេះរោលរាលទប់លែងជាប់ទាំង២នាក់ ទើបឈានដល់ការព្រមព្រៀងរួមរ័កគ្នានៅក្នុងខ្ទមស្រែនោះរហូតដល់បានសម្រេចតែម្តង។ លុះបន្តិចក្រោយមកទើបមិត្តខ្លួនជិះម៉ូតូមករកខ្លួនវិញ ហើយនាំគ្នាដេកនៅក្នុងខ្ទមចំការនោះទាំងអស់គ្នា ដោយមិនបានត្រឡប់ទៅផ្ទះវិញទេ នៅយប់នោះ។
ចំណែកក្មេងស្រីរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នាងពិតជាបានព្រមព្រៀងគ្នាឡើងឋានសួគ៌ជាមួយយុវជនខាងលើមែន ដោយនាងថែមទាំងបានស្រាតខោដោយខ្លួនឯង ដើម្បីរួមភេទទៀតផង ខណៈដែលខាងប្រុសព្យាយាមស្រាតខោឱ្យនាងមិនចេញ។
ក្មេងស្រីរងគ្រោះបានបន្ថែមថា នាងនិងយុវជនខាងលើ បានរួមរ័កគ្នានៅក្នុងខ្ទមស្រែនោះ ដោយចំណាយពេលតែ៣នាទីប៉ុណ្ណោះ។
ក្រោយពីស្តាប់ចម្លើយភាគីទាំងសងខាងរួចហើយ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទាំងពីរហាក់ព្រមព្រៀងដឹកដៃគ្នាឡើងឋានសួគ៌ ប៉ុន្តែចុងក្រោយខាងប្រុសបែរជាត្រូវធ្លាក់នរកវិញ ដោយសារតែខាងស្រីជាអនីតិជន ដែលច្បាប់មិនអនុញ្ញាត។
យុវជនខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕