ខេត្តកោះកុង ៖ ស្ត្រីវ័យចំណាស់ម្នាក់ មានឈ្មោះម៉ី ផែន អាយុ៧២ឆ្នាំ ត្រូវក្រុមគ្រួសារអះអាងថា ជាចាស់ជរាវង្វេងបាត់ការចងចាំ បានដើរចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង ទោះជាកូនចៅដើរតាមរកយ៉ាងណា ក៏មិនឃើញសោះ លុះក្រោយមក ស្រាប់តែមានគេប្រទះឃើញសាកសពលោកយាយរងគ្រោះអណ្តែតក្នុងទឹកព្រែក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចព្រែកកោះប៉ោ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថា លោកយាយរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕