Thursday, July 10, 2025
Homeព័ត៌មានជាតិនារីរូបស្រស់រៀបចេញដំណើរទៅចិនហើយ សមត្ថកិច្ចឃាត់ខ្លួន ព្រោះតែ...

នារីរូបស្រស់រៀបចេញដំណើរទៅចិនហើយ សមត្ថកិច្ចឃាត់ខ្លួន ព្រោះតែ…

កាលពីវេលាម៉ោង៩និង៤៥នាទី ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ខេត្តព្រះសីហនុ បានឃាត់ខ្លួនខ្លួននារីម្នាក់ នៅព្រលានយន្តហោះអន្តរជាតោកងកេង ខេត្តព្រះសីហនុ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា “ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣៥នាទី។ ស្រ្តីជនជាតិចិន មានឈ្មោះZhang Dongjuan ត្រូវបានឃាត់ខ្លួនពេលចេញដំណើរពីខេត្តព្រះសីហនុ ទៅ Kunming ប្រទេសចិន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ៦២នាក់ ដែលមិនទាន់បានចាប់ខ្លួន (លេខ១៨៨៣/១៨ ចុះថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៨)។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំស្ត្រីចិនរូបនេះ នៅឡើយ៕

RELATED ARTICLES