នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមសួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍជនបទ បាននាំបច្ច័យថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកភ្នំស្រួច ប្រគេនដល់ព្រះចៅអធិការវត្តត្រពាំងក្រឡឹង អ៊ុង ជី ដែលស្ថិតនៅឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់សម្រាប់ចូលរួមផ្គត់ផ្គង់ដល់ព្រះសង្ឃ ចំនួន៣០០អង្គ ដែលនិមន្តពីគ្រប់ឃុំទូទាំងស្រុកភ្នំស្រួច មកប្រឡងធម្មវិន័យ។
បច្ច័យនិងភេសជ្ជៈ ដែលឯកឧត្តមសួស គង់ យកទៅប្រគេនវត្តត្រពាំងក្រឡឹង មានដូចជា លុយ១លានរៀល ទឹកសុទ្ធ ទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងងៗទៀត៕