Saturday, July 12, 2025
Homeព័ត៌មានជាតិអ្នកស្រីហូវ ដានេ និងគ្រូពេទ្យដេរសន្ទះព្រហ្មចារី តុលាការសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ

អ្នកស្រីហូវ ដានេ និងគ្រូពេទ្យដេរសន្ទះព្រហ្មចារី តុលាការសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ

បន្ទាប់់ពីតុលាការសួរនាំអស់ពេល២ថ្ងៃមកនេះ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ លោកតាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកម៉ុង មុនីសោភា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកស្រី ហូវ ដាណេ ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងស្រ្តីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទប្រចាំគ្លីនិក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

អ្នកទាំង២ នឹងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ នេះបើតាមការបញ្ជាក់ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែក កាលពីម្សិលមិញនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អ្នកស្រីហូវ ដានេ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក និងឈ្មោះពៅ ស៊ីណាត ជាគ្រូពេទ្យផ្នែកដេរវះកាត់គ្រឿងក្រោម ប្រចាំគ្លីនិកឌែរម៉ូគ្លីនិក ចំនួន៣ករណី ទី១. បទគំរាមហែកកេរ្តិ៍ ទី២. បទកំហែងយក និងទី៣. បទប៉ះពាល់សិទ្ធិខាង​រូបភាពនៃបុគ្គល។ បន្ទាប់មក លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES