Saturday, July 12, 2025
Homeព័ត៌មានជាតិជិះបែបនេះ គឺគ្រោះថ្នាក់ណាស់!!! ពូបើកអាប៊ុលកិនក្មួយស្លាប់យ៉ាងរន្ធត់

ជិះបែបនេះ គឺគ្រោះថ្នាក់ណាស់!!! ពូបើកអាប៊ុលកិនក្មួយស្លាប់យ៉ាងរន្ធត់

ខេត្តព្រះសីហនុ ៖ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ ដោយយុវជនម្នាក់ បានឡើងទៅអង្គុយលេងនៅពីលើកង់ច្រវាក់គ្រឿងចក្រ (អាប៊ុលឈូសដី) លុះបន្តិចក្រោយមក បុរស ជាឪពុកមា បានឡើងទៅបើកអាល់ប៊ុលនោះទៅមុខ ដោយមិនបានចាប់អារម្មណ៍ឃើញក្មួយប្រុសអង្គុយលេងលើកង់ បណ្តាលឱ្យក្មួយប្រុសដួល ចូលក្រោមកង់អាប៊ុល កិនស្លាប់គួរឱ្យរន្ធត់បំផុត កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមូគិគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

យុវជនរងគ្រោះដែលត្រូវអាប៊ុលកិនស្លាប់ មានឈ្មោះដុក សុខជា អាយុ១៧ឆ្នាំ មុខរបរព្រូគ្រឿងចក្រ មានលំនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បានឡើងទៅអង្គុយលេង នៅលើកង់ច្រវ៉ាក់អាប៊ុល។ លុះបន្តិចក្រោយមក បុរសជាឪពុកមា បានឡើងទៅបើកអាប៊ុល ដោយខ្វះការប្រុងប្រយ័ត្ន មិនមើលមុខក្រោយឱ្យ បានច្បាស់លាស់ ស្រាប់តែធ្វើឱ្យជនរងគ្រោះជាក្មួយប្រុស ដួលចូលក្រោមកង់អាប៊ុល កិនបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES