ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិរឿងអ្វីដោះស្រាយមិនចេញ បែរជាបែកគំនិតគិតខ្លី ឡើងទៅលើដំបូលផ្សារទំនើបអ៊ីអន១ ជាន់ទី៤ លោតទម្លាក់ខ្លួនមកដល់ដី បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចបរិវេណផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុរសដែលលោតសម្លាប់ខ្លួនពីលើដំបូលផ្សារអ៊ីអន១ខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិចិន មានវ័យប្រមាណជាង៣០ឆ្នាំ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានលោតសម្លាប់ខ្លួនពីលើដំបូលផ្សារអ៊ីអនប្រាកដមែន បណ្តាលឱ្យធ្លាក់បោកបែកក្បាលធ្លាយខួរស្លាប់។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការស្រាវ ជ្រាវរកសាច់ញាតិ និងផ្តល់ដំណឹងដល់ខាងស្ថានទូត ចុះមកទទួល និងចាត់ចែងបន្ត៕