Saturday, July 12, 2025
Homeព័ត៌មានជាតិឲ្យតែបែបហ្នឹង!!! លោកសង្ឃភ័យលស់ព្រលឹង មិនខានទេ

ឲ្យតែបែបហ្នឹង!!! លោកសង្ឃភ័យលស់ព្រលឹង មិនខានទេ

ខេត្តបន្ទាយមានជ័យ ៖ សមណសិស្សបេក្ខជននារីរាប់ពាន់នាក់ បានមកប្រឡងធម្មវិន័យ ក៏បានភ័យព្រលឹងចុងសក់ ដោយសាររថយន្តធំដាច់ហ្វ្រាំងបុកប៉ើងរបងមណ្ឌលប្រលង។ ហេតុការណ៍នេះកើតឡើង ត្រង់មណ្ឌលវិទ្យាល័យសិរីសោភ័ណ នាភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៦ ខែមករា ឆ្នា២០១៩ ។

ប្រភពពីលោកវរសេនីយ៍សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើង ដោយសាររថយន្តយីឌុបកង់១៦ ពាក់ស្លាកលេខភ្នំពេញ 3B-4299 ដឹកទំនិញធុនធំ (ដឹកមើមដំឡូងមីស្ងួត) ដាច់ហ្វ្រាំងជ្រុលទៅបុករបងវិទ្យាល័យ និងម៉ូតូឈប់ចត។

គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ ប៉ុន្តែបានធ្វើឱ្យបេក្ខជនជាសមណសិស្សជិត២.០០០នាក់ កំពុងអង្គុយប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី.ទោ.ឯក ឆ្នាំ២០១៨-២០១៩ មួយថ្ងៃពេញ ភ័យស្ទើរលស់ព្រលឹង។

ក្រោយពេលកើតហេតុ រថយន្តបង្ក និងម៉ូតូ១គ្រឿង រងការខូចខាត ត្រូវកម្លាំងសមត្ថកិច្ចនគរបាល នាំយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ រង់ចាំដោះស្រាយតាមច្បាប់៕

RELATED ARTICLES