Saturday, July 12, 2025
Homeព័ត៌មានជាតិកាសុីណូ១៨ជាន់ដែលឆាបឆេះកាលពីយប់មិញ ជាកម្មសិទ្ធលោកឧកញ៉ាកុក អាន

កាសុីណូ១៨ជាន់ដែលឆាបឆេះកាលពីយប់មិញ ជាកម្មសិទ្ធលោកឧកញ៉ាកុក អាន

កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ អគ្គិភ័យមួយបានឆាបឆេះកាសុីណូមួយកន្លែង ដោយសារឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤ បណ្តាលឲ្យមនុស្ស៦នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការន៍នេះកើតឡើង នៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ។

លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ អាត់ខែម បានឲ្យដឹងថា “កាសុីណូដែលឆាបឆពនេះ ជាកម្មសិទញធរបស់លោកឧកញ៉ាកុក អាន។ មូលហេតុដែលបណ្តាលឲ្យមានការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤ បង្កឲ្យមនុស្ស៦នាក់រងរបួស ក្នុងនោះជនជាតិខ្មែរ៥នាក់ និងជនជាតិម្នាក់ ហើយពួកគេទាំង៦នាក់នោះមានមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែថប់ដង្ហើម ដោយឡែកសម្ភារៈក្នុងកាសុីណូរងការខូចខាតមួយចំនួន”។

សមត្ថកិច្ចមិនទាន់អាចវាយតម្លៃការខូចខាតដោយសារភ្លើងឆេះនេះ បាននៅឡើយទេ។

គួរបញ្ជាក់ថា កាសុីណូដែលមានកម្ពស់១៨ជាន់ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ត្រូវបានក្រុមសង្គ្រោះពន្លត់បានទាំងស្រុងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១០គ្រឿង ក្នុងនោះ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យ ៧គ្រឿង និងរថយន្តរបស់កាស៊ីណូ ៣គ្រឿង៕

RELATED ARTICLES