Saturday, July 12, 2025
Homeព័ត៌មានជាតិចុះភ្លាម... នាងទន់ដៃទន់ជើង លែងដឹងខ្លួន

ចុះភ្លាម… នាងទន់ដៃទន់ជើង លែងដឹងខ្លួន

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩  នារិវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានគេប្រទះឃើញទើបនឹងចុះពីលើរថយន្តក្រុង រួចក៏កើតមានអាការទន់ដៃជើង លែង ដឹងខ្លួន បង្កឱ្យមានការផ្អើលឆោឡោ សង្ស័យថា នារីរងគ្រោះត្រូវថ្នាំសណ្តំ ក៏ប្រញាប់ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន។

នារីរងគ្រោះខាងលើ មានឈ្មោះ Wang Dan អាយុ២៧ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G39865828។

ក្រោយកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចនគរបាលមូលដ្ឋាន បានយករថយន្តដឹកនារីរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកបាកាន ភ្លាមៗ ដើម្បីសង្គ្រោះ។ លុះក្រោយពីគ្រូពេទ្យពិនិត្យបានមួយស្របក់ ក៏ប្រាប់ថា នារីរងគ្រោះមានស្ថានភាពជំងឺធ្ងន់ធ្ងរ ចាំបាច់សុំសហការពីកម្លាំងនគរបាលអន្តោប្រវេសន៍ស្រុកបាកាន បញ្ជូនមកមន្ទីរពេទ្យខេត្ត។

ក្រោយគ្រូពេទ្យខេត្តពិនិត្យយ៉ាងដិតដល់យ៉ាងយូរ ទើបដឹងថា នារីខាងលើមានជំងឺសរសៃប្រសាទ ហើយក៏សម្រេចចិត្តបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីទំនាក់ទំនងទៅស្ថានទូតចិនប្រចាំកម្ពុជា ធ្វើកិច្ចការនេះបន្ត៕

RELATED ARTICLES