Sunday, July 13, 2025
Homeព័ត៌មានជាតិជួយសង្គ្រោះនាងតូចផងដែរ តែគ្រប់យ៉ាងយឺតពេលទៅហើយ

ជួយសង្គ្រោះនាងតូចផងដែរ តែគ្រប់យ៉ាងយឺតពេលទៅហើយ

ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់ មានឈ្មោះអ៊ឹង រដ្ឋា អាយុ៣ឆ្នាំ កំពុងតែរត់លេងនៅលើផែទូកមួកួន្លែង លុះកំពុងរត់លេងសប្បាយ ស្រាប់តែរអិលជើង បណ្តាលឱ្យធ្លាក់ចូល ទៅក្នុងទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផែទូក ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់។

តាមសម្តីរិបស់ស្ត្រីជាជីដូនក្មេងស្រើរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងរវល់ជាប់ដៃនឹងការងារផ្ទះ ចៅស្រីរបស់គាត់ក៏បានរត់ទៅលេងនៅលើផែ ទីតាំងកើតហេតុខាងលើ។ លុះក្រោយមក មិនដឹងជាយ៉ាងម៉េច ចៅស្រីរបស់គាត់ក៏ស្រាប់តែរអិលជើងធ្លាក់ចូលទឹក ទើបបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ហើយគាត់បានផ្អើលដល់អ្នកជិតខាង មកជួយស្រង់យកសាកសពឡើងមកលើគោក ជួយធ្វើចលនាសង្គ្រោះបឋមដែរ តែអកុសល យឺតពេលទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES