ខេត្តបាត់ដំបង ៖ យុវជនល្មោភកាមម្នាក់ មានឈ្មោះលេង ឡូយ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ បានបែកគំនិតធ្វើសកម្មភាពចាប់សម្រាតខោក្មេងស្រីម្នាក់ មានឈ្មោះរ.ភ.វ.ត អាយុ៦ឆ្នាំ រស់នៅភូមិជាមួយគ្នា រួចប្រើដៃលេងប្រដាប់ភេទ និងថែមទាំងបានចាប់បឺតមាត់ក្មេងស្រីរូបនោះជាច្រើនលើកច្រើនសារទៀតផង លុះចុងក្រោយ ត្រូវម្តាយក្មេងស្រីរងគ្រោះតាមទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់អូសកយកទៅចាត់ការតាមច្បាប់ ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។
ម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានតាមទាន់ ប្រទះឃើញជនសង្ស័យខាងលើ បានធ្វើសកម្មភាពចាប់សម្រាតខោកូនរបស់គាត់ រួចប្រើដៃលេងប្រដាប់ភេទរបស់នាង ព្រមតាំងចាប់បឺតមាត់ប្រុងរំលោភសេពសន្ថវៈទៀតផង លុះគាត់តាមទាន់ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះលេង ឡូយ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលបានចោទប្រកាន់ ប្រាកដមែន។
លោកអនុសេនីយ៍ឯក រើយ ចំរើន មេបញ្ជាការរងអាវុធហត្ថស្រុកបាណន់បានឱ្យដឹងថា ក្រោយទទួលបានចម្លើយសារភាពខាងលើ កម្លាំងជំនាញក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធី៕