Sunday, July 13, 2025
Homeព័ត៌មានជាតិបំពេញតាមចិត្តភរិយាទាំងអស់ មិនគួរណានាងរៀបការហើយ មិនព្រមឲ្យប្តីរួមរស់ជាមួយបែបនេះ

បំពេញតាមចិត្តភរិយាទាំងអស់ មិនគួរណានាងរៀបការហើយ មិនព្រមឲ្យប្តីរួមរស់ជាមួយបែបនេះ

ភ្នំពេញ ៖ តាមរយៈរូបថតជាច្រើនសន្លឹកដែលបង្ហោះលើទំព័រហ្វេសប៊ុកលោកសេង ឧត្តម បានបង្ហាញថា លោកពិតជាស្រលាញ់ភរិយាខ្លាំងណាស់ ដោយមុនពេលរៀបការ លោកបានឈររង់ចាំភរិយា ដៃកាន់បាច់ផ្កា នៅក្នុងព្រលានយន្តហោះ ទន្ទឹងចាំផ្លូវភរិយា ពេលភរិយាចេញមកដល់ លោកបានបណ្តើរគ្នាឲ្យត្រសង។ ហើយពេលទៅណាមកណា លោកតែងតែបណ្តើរភរិយា ដើម្បីបំពេញមុខមាត់ ប៉ុន្តែពេលរៀបការហើយ មិនគួរណា ភរិយាប្រែចិត្តដាច់ មិនព្រមទៅរួមរស់នៅផ្ទះជាមួយប្តី មិនព្រមរួមរស់ជាមួយគ្នា ថែមទាំងបំរុងរត់ចោលលោក យកទៅជាមួយលុយកាក់ទៀតនោះទេ។

គួរបញ្ជាក់ថា កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារបុរសម្នាក់បានរៀបការនារីអាណិកជនអូស្ត្រាលី បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏រស់នៅមិនចុះសម្រុងគ្នា ហើយប្រពន្ធបម្រុងវេចលុយ៥៧.០០០ដុល្លារ ចេញទៅស្រុកគេវិញ លុះប្តីដឹងរឿងទាន់ ក៏កើតជាជម្លោះ ឈ្លោះគ្នាតាមដងផ្លូវ បណ្តាលឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ នៅ​មុខ​សណ្ឋាគារតារា​អ៊ែ​រ​ផត ជាប់​ផ្សារ​ទំនើប​រតនៈ​ផ្លា​ហ្សា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

បុរសជាប្តីដែលកើតទុកមិនសុខចិត្តនេះ មានឈ្មោះ សេង ឧត្តម អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែកនារីជាភរិយា មានឈ្មោះ វិ​ជ្ជ​នា សេង​ថា អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ សញ្ជាតិ​អូស្ត្រាលី ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​។

បុរសជាប្តីបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា គាត់និងភរិយាបានស្គាល់ និងរាប់អាន រហូតដល់ស្រលាញ់បាន៣ខែមកហើយរហូតដឹងឮដល់ឪពុកម្តាយទាំងសងខាង អំឡុងពេលដែលនាងមកលេងស្រុកខ្មែរ។ លុះដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ពួកគាត់ទាំង២ក៏ព្រមព្រៀងភ្ជាប់ពាក្យជាមួយគ្នា ដោយខាងក្រុមគ្រួសារភរិយា យកថ្លៃបណ្ណាការចំនួន៥៧០០០ដុល្លារ ហើយលុយបណ្ណាការនេះ គាត់និតភរិយាក៏ព្រមព្រៀងដាក់ក្នុងធនាគារដោយប្រើឈ្មោះពួកគាត់ទាំង២ ដើម្បីទុករកសុី និងចុះអេតាសុីវិលតាមផ្លូវច្បាប់ ព្រមទាំងរត់ការយកគាត់ជាប្តីទៅរស់នៅអូស្ត្រាលីផងដែរ។ លុះ​ដល់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រពន្ធ​គាត់ក៏​ត្រឡប់មក​ស្រុក​ខ្មែរ ដើម្បី​ត្រៀមខ្លួន​ចូល​រោងការ ​នា​ថ្ងៃ​ទី​៣ ខែមក​រា ឆ្នាំ២០១៩ ពេលមក​ដល់​ គាត់​ក៏​ទៅ​ទទួល​នាង​ពី​អាកាសយានដ្ឋានអន្តរ​ជាតិ​​ភ្នំពេញ​ ដើម្បី​ទៅ​ស្នាក់​នៅផ្ទះ​គាត់ ពេលនោះនាងបដិសេធមិនព្រមទៅនៅផ្ទះ​គាត់​ទេ នាងថា​ចាំ​រៀប​ការ​ជាមួយ​គ្នា​រួច ទើប​នាង​ព្រមទៅនៅ​។ បន្ទាប់​មក​គាត់​និង​គ្រួសារ​ក៏​មិនជំទាស់នោះទេ គឺស្រប​តាម​នាង ហើយ​គាត់ក៏បានរៀបចំ​សណ្ឋាគារតារា​អ៊ែ​រ​ផត ឲ្យ​នាង​ស្នាក់​នៅ​បណ្តោះអាសន្ន ដោយ​ក្រុម​គ្រួសារ​របស់​គាត់​ គឺជា​អ្នក​ចេញថ្លៃ​ស្នាក់​នៅ​ហូប​ចុក​ទាំងអស់​។

ប្រភព​ជាប្តី បាន​បន្ត​ថា តាំងពី​នាងមករស់នៅស្រុកខ្មែរ ត្រៅមចូលរោងការ គាត់សង្កេតឃើញថា ភរិយារបស់គាត់ ​ហាក់ដូចជា​មិន​សប្បាយចិត្ត និង​ប្រ​ងើយ​កន្តើយ​មិនសូវរ​វីរ​វល់​ជាមួយនឹង​គាត់​សោះ​។ កុះដល់ថ្ងៃចូលរោងការ គឺថ្ងៃ​ទី​៣ ខែមក​រា គាត់​និង​ភរិយាបានចូល​រោងការតាមប្រពៃណី ដោយ​មាន​បងប្អូន​ សាច់ញាតិ​ មិត្ត​ភក្តិចូលរួម​យ៉ាងច្រើន​កុះករ​។ រហូតដល់កម្មវិធីចប់សព្វគ្រប់ ភរិយាគាត់នៅ​តែ​មិន​ព្រមទៅ​ស្នាក់​នៅផ្ទះ​គាត់​ដដែល ទោះបីជា​គ្រួសារ​គាត់​និយាយ​លួងលោម​នាង​យ៉ាងណា​ក៏​ដោយ ក៏​នាង​សុំ​ពេល​ស្នាក់​នៅ​សណ្ឋាគារ​ម្នាក់ឯង ​៣​ថ្ងៃ​សិន ព្រោះ​មិនសូវ​ស្រួលខ្លួន គាត់​និង​គ្រួសារ​ក៏​ព្រម​សម្រប​តាម​នាង​បន្ត​ទៀត​។ លុះដល់ថ្ងៃដែលនាងកំណត់ហើយ គឺនាង​នៅ​តែ​មិន​ព្រមមកដេកផ្ទះគាត់ទៀត ​ដោយ​រក​លេស​ថា ​ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃ​នោះ​រហូត ថែម​ទាំង​លួច​យក​លុយ​បណ្ណាការ​ចំនួន​៥៧០០០​ដុល្លារ ​ទៅ​ចាយវាយ​អស់ ​ដោយ​មិន​ប្រាប់​គាត់​មួយម៉ាត់ថែម​ទៀត​ផង ពេល​គាត់​សួរនាំ នាង​ថា លុយ​ទាំងនោះ​ គឺ​ម្តាយ​នាង​ដក​យក​ទៅ​ចាត់ចែង​សង​គេ​អស់ហើយ​។ លុះដល់​ថ្ងៃ​កើតហេតុ​ គាត់​ក៏​ដឹង​ដំណឹង​ថា ភរិយាបំរុង​ចេញទៅ​អូស្ត្រាលី​វិញ​ នៅ​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​០៩ ខែមករា​នេះ ស្ងាត់​ៗ ដោយមិន​ឱ្យ​គាត់​ដឹង ទើប​គាត់​បានទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាសង្កាត់​កា​កាប​ទី​១ ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​។ រហូត​ដល់​វេលា​កើតហេតុ គាត់​ក៏​ទៅ​សណ្ឋាគារ​ដែល​នាង​ស្នាក់​នៅ ស្រាប់​ឃើញ​នាង​កំពុង​រៀបចំ​វ៉ា​លី​ស​បំរុង​ចេញ​ទៅ​ទាំង​យប់​ ទើប​បង្ក​ជា​ការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។

ចុងក្រោយ បុរស​ជា​ប្តី​បានបង្ហើប​ទៀត​ថា ការ​រៀបចំ​មង្គលការ គឺគាត់អ្នករ៉ាប់រងចំណាយទាំងស្រុង ហលយពេលរៀបការរួច លោកនិងភរិយាមិនទាន់បានផ្សំដំណេកជាមួយគ្នាសូម្បីតែម្តង។

ក្រោយពេលកើតហេតុ គូស្វាមីភរិយាមួយគូនេះ បាននាំគ្នាទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ដោះស្រាយ​៕

RELATED ARTICLES