Sunday, July 13, 2025
Homeព័ត៌មានជាតិខឹងគេបបួលវ៉ៃ១ស្មើ ទៅយកដាវពីផ្ទះ កាប់រយះក្បាល

ខឹងគេបបួលវ៉ៃ១ស្មើ ទៅយកដាវពីផ្ទះ កាប់រយះក្បាល

ខេត្តកណ្តាល ៖ យុវជនម្នាក់ ព្រោះតែខឹងនឹងយុវជនម្នាក់ទៀត បបួលវ៉ៃគ្នា១ស្មើ ក៏ទៅយកដាវពីផ្ទះ រួចជិះម៉ូតូតាមរកមុខគូទំនាស់ លុះបានជួបមុខគ្នាក៏ស្ទុះទៅវាយតប់ រួចកាប់១ដាវ បណ្តាលឱ្យរយះក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង។

ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះគួរ មករា ហៅអិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ (ចាប់ខ្លួន) និងទី២-ឈ្មោះអឿន សំឯក ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន)។ ចំណែកយុវជនរងគ្រោះ មានឈ្មោះចូន វាសនា អាយុ២០ឆ្នាំ (មានស្នាមមុតក្បាលចំនួន១កន្លែង)។ ជនរង គ្រោះនិងជនសង្ស័យ មានលំនៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។ ដោយឡែក វត្ថុតាងដែលដកហូតបាន រួមមាន ដាវ១ដើម និងម៉ូតូចំនួន១គ្រឿង។

ក្រោយពីនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានធ្វើការឃាត់ខ្លួនបានយុវជនសង្ស័យម្នាក់ ឈ្មោះគួរ មករា យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ រីឯឈ្មោះ អឿន សំឯក បានរត់គេចខ្លួនបាត់ស្រមោល៕

RELATED ARTICLES