Sunday, July 13, 2025
Homeព័ត៌មានជាតិរងគ្រោះរយះក្បាល៣នាក់ បុគ្គលិកហាងវ៉ៃ ព្រោះផឹកសុីក្លែមសម្រស់ប្អូនថៅកែ

រងគ្រោះរយះក្បាល៣នាក់ បុគ្គលិកហាងវ៉ៃ ព្រោះផឹកសុីក្លែមសម្រស់ប្អូនថៅកែ

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩  បុរស៣នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅហាងមួយកន្លែង លុះឃើញសម្រស់ប្អូនស្រីរបស់ម្ចាស់ហាង ស្រស់ស្អាតគួរឱ្យទាក់ទាញ ទើបចេះតែតាមសម្លឹងមើលមិនដាក់ភ្នែក លុះផឹកស៊ីចប់គិតលុយរួច នាំគ្នាចេញមកក្រៅវិញ ក៏ត្រូវក្រុមបុគ្គលិកហាង ព្រួតគ្នាវាយនឹងច្រវាក់ និងកែវស្រា បណ្តាលឱ្យរយះក្បាលទាំង៣នាក់ រងរបួសធ្ងន់ហូរឈាមស្រោចពេញខ្លួន  នៅចំណុចហាងផឹកស៊ីយីហោ ភ្នំពេញសាច់អាំង PPQ មានទីតាំងនៅតាម បណ្តោយផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

តាមសម្តីជនរងគ្រោះម្នាក់ក្នុងចំណោមនោះ ដែលជាបុគ្គលិកហាងខាងលើនេះដែរ បានឱ្យដឹងថា ករណីហិង្សាខាងលើនេះគឺកើតឡើង ដោយគ្រាន់តែមិត្តភក្តិរបស់ខ្លួន ឃើញសម្រស់ប្អូនស្រីម្ចាស់ហាងខាងលើ ស្រស់ស្អាត គួរឱ្យទាក់ទាញ ទើបចេះតែតាមលួចសម្លឹងមើល (ផឹកស៊ីក្លែមសម្រស់ប្អូនស្រីម្ចាស់ហាង) ទើបធ្វើឱ្យបុគ្គលិកហាងនោះ បង្កហិង្សាមកលើពួកខ្លួន បណ្តាលឱ្យរងរបួសបែបនេះតែម្តង។

ក្រោយពីបង្កហេតុរួច ក្រុមជនបង្កបាននាំគ្នាចូលទៅខាងក្នុងហាងវិញអស់ និងទាញទ្វារបិតជិតឈឹងឹ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ច មូលដ្ឋានចុះដល់កន្លែងកើតហេតុ និងហៅម្ចាស់ហាងដើម្បីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ហាង ព្រមចេញថ្លៃព្យាបាលរបួស និងជំងឺចិត្តចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿង និងធ្វើកិច្ចសន្យាបញ្ឈប់ការគុំគួនគ្នាទៀត៕

RELATED ARTICLES