ខេត្តព្រៃវែង ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច ស្រាប់តែឈឺចិត្តស្អិតទ្រូង រត់ចេញពីផ្ទះទៅចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យប្រពន្ធកូនយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែមិនស្មានថាប្តីមានគំនិតខ្លីដល់ម្លឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចនៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
បុរសចិត្តខ្លាំងគំនិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះគង់ វាសនា អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕