Sunday, July 13, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! កម្ពស់ដល់ទៅ៣ម៉ែត្រ របូតដៃធ្លាក់បាក់ស្លាប់

ពុទ្ធោ!!! កម្ពស់ដល់ទៅ៣ម៉ែត្រ របូតដៃធ្លាក់បាក់ស្លាប់

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់មានឈ្មោះសុខ ស៊ាន អាយុ៣៨ឆ្នាំ  តែងឡើងទៅកាច់មែកដើមកៅស៊ូងាប់ៗ ដើម្បីយកមកទុកធ្វើអុសដុតជាប់ជាប្រចាំ និងមិនធ្លាប់មានរឿងអ្វី សោះឡើយ ស្រាប់តែអកុសល ខណៈដែលកំពុងឡើងដើមកៅស៊ូ ដែលមានកម្ពស់ជាង៣ម៉ែត្រកន្លះ ដើម្បីកាច់មែកងាប់ៗ ក៏របូតដៃធ្លាក់ចុះដី បណ្តាលឱ្យបាក់កស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចចម្ការកៅស៊ូ ១កន្លែង ស្ថិតក្នុងភូមិត្រពាំងព្រីង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ស្ត្រីរងគ្រោះតែងឡើងដើមកៅស៊ូ ដើម្បីកាច់យកមែកងាប់ៗ មកធ្វើអុសដុត ហើយមិនដែលមានបញ្ហាអ្វីឡើយ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ស្ត្រីរងគ្រោះក៏បានឡើងទៅលើដើមកៅស៊ូ១ដើម ដែលមានកម្ពស់ប្រមាណ៣ម៉ែត្រកន្លះ បំណងកាច់យកមែកងាប់ដូចសព្វដង តែអកុសល មិនដឹងជាយ៉ាងម៉េច ស្រាប់តែស្ត្រីរងគ្រោះបានរបូតដៃធ្លាក់ចុះដី បណ្តាលឱ្យបាក់កស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដើមកៅស៊ូប្រាកដមែន ពោលគឺមិនជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីនោះទេ។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES