Monday, July 14, 2025
Homeព័ត៌មានជាតិសប្បាយក្លាយជាទុក្ខ!!! ត្រូវស្លាប់បាត់បង់ជីវិតតែមួយរំពេច

សប្បាយក្លាយជាទុក្ខ!!! ត្រូវស្លាប់បាត់បង់ជីវិតតែមួយរំពេច

ខេត្តសៀមរាប ៖ យុវជនម្នាក់បានទៅចូលរួមមង្គលការ និងបានផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះពេលជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែ ជួបគ្រោះអកុសល ជ្រុលចង្កូតទៅបុកបង្គោលថ្មតាមផ្លូវថ្នល់ធ្វើឱ្យដួលម៉ូតូបោកក្បាលនឹងថ្នល់ បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវទៅភ្នំក្រោម ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប។

យុវជនរងគ្រោះដែលជិះម៉ូតូដួលបោកក្បាលស្លាប់ មានឈ្មោះអេង គឹមហេង អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិបឹង សង្កាត់សៀមរាប ក្រុងសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើការវាស់វែងទីតាំងកើតហេតុ និងបានអូសយកម៉ូតូជនរងគ្រោះទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារមកទទួលត្រឡប់ទៅវិញ។

ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិ៍ក្រោម៕

RELATED ARTICLES