Monday, July 14, 2025
Homeព័ត៌មានជាតិនាងដើរសុខៗ ប្រុស២នាក់ទាញដៃចូលព្រៃស្ងាត់ ស្រាតខោហើយ...

នាងដើរសុខៗ ប្រុស២នាក់ទាញដៃចូលព្រៃស្ងាត់ ស្រាតខោហើយ…

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានករណីនារីសតិមិនប្រក្រតីម្នាក់ កំពុងដើរតែម្នាក់ឯងសុខៗ ក៏ស្រាប់តែត្រូវជនសង្ស័យល្មោភកាមចំនួន២នាក់ បានចាប់អូសដៃ ចូលកន្លែងស្ងាត់ ប្រុងចាប់រំលោភបូក លុះកំពុងតែស្រាតខោរៀបនឹងចាត់ការទៅហើយ ក៏ស្រាប់តែត្រូវបងប្រុសរបស់នារីរងគ្រោះមកដល់ប្រទះ ឃើញទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋវាយទ្រមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បានធ្វីឱ្យភ្ញាក់ផ្អើលឡើង ត្រង់ចំណុចផ្ទះគ្មានលេខ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យល្មោភកាមទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជាវ ស៊ីណា អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការ និងស្នាក់នៅក្នុងការដ្ឋានសំណង់មុខស្ថានទូតបារាំង សង្កាត់ស្រះ ខណ្ឌដូនពេញ ត្រូវប្រជាពលរដ្ឋវាយឱ្យរងរបួសបែកក្បាល។ និងទី២-ឈ្មោះធួង ឡៃហ៊ីម អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅការដ្ឋានសំណង់មុខស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបម្រុងរំលោភបូកនារីរងគ្រោះ ប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES