Monday, July 14, 2025
Homeព័ត៌មានជាតិស្រីស្អាតជួយសម្រាលកូនតាមផ្លូវ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញស្ត្រីជាម្តាយគ្មានទឹកដោះគោឲ្យកូនបៅ

ស្រីស្អាតជួយសម្រាលកូនតាមផ្លូវ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញស្ត្រីជាម្តាយគ្មានទឹកដោះគោឲ្យកូនបៅ

ភ្នំពេញ ៖ ស្ត្រីអនាថាម្នាក់ មានឈ្មោះអ៊ុក ធារី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងមាន ស្រុកកំណើតនៅភូមិពង្រ ឃុំតព្រៃ ស្រុកបារាយ ខេត្តកំពង់ធំ មានផ្ទៃពោះគ្រប់ខែ បានឈឺពោះសម្រាលកូននៅតាមដងផ្លូវ និងត្រូវបានប្រជាពលរដ្ឋធ្វើដំណើរចោមរោម មើល និងមាននារីវ័យក្មេងរូបស្រស់ម្នាក់ បានឈប់រថយន្តចុះមកជួយយ៉ាងស្វាហាប់ដោយមិនខ្ពើមរអើម រហូតទទួលបានការស្ងើចសរសើរ ពីអ្នក ចោមរោមមើល និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅ តាមបណ្តោយផ្លូវ៣១៥ កែងផ្លូវ៥១៦ ជាប់នឹងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពពីសន្តិសុខម្នាក់ដែលយាមប្រចាំការនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញស្ត្រីខាង លើនេះ ធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ៥១៦ ទិសដៅពីកើតទៅលិច រួចក៏មកឈប់អង្គុយនៅចំណុចកើតហេតុខាងលើ ហើយបាន ត្អូញថា ឈឺពោះណាស់ (ឈឺពោះសម្រាលកូន) ខណៈនោះក៏មានប្រជាពលរដ្ឋម្នាក់ដែលគេស្កល្គា់ថា លីលី បានធ្វើដំណើរតាមដងផ្លូវឃើញ ក៏បាននាំមកជួយសសង្គ្រោះបឋម ទើបស្ត្រីខាងលើក៏បានសម្រាលកូនស្រីមួយដ៏ស្រស់ស្អាតម្នាក់ផងដែរ។

ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ លុះបន្តិចក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងរថយន្តសង្គ្រោះបន្ទាន់គ្លីនីករស្មី បានមកជួយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត បន្ត ដោយរថយន្តសង្គ្រោះមន្ទីរពេទ្យរស្មី មិនមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់។

ដោយឡែក នៅរសៀលថ្ងៃនេះ ស្រីស្អាតរូបស្រស់មានចិត្តធម៌ បានទៅជួបផ្ទាល់ជាមួយស្ត្រីដែលទើបសម្រាលកូនដល់មន្ទីរពេទ្យ ថែមទាំបង្ហោះសារថា “ពេលនេះនាងខ្ញុំបានមករកបងស្រីឃើញហើយ គឺគាត់កំពុងតែស្នាក់នៅក្នុងមន្ទីពេទ្យ បងស្រីនឹងកូនមានសុវត្ថិភាពល្អ តែបងស្រីមានសភាពទន់ខ្សោយខ្លាំង ហើយនិងខ្វះខាតសម្ភារៈប្រើប្រាស់ជាច្រើនផងដែរ តែពេលនេះ នាងខ្ញុំលីលី យកថវិកាតិចតួច និងសម្ភារៈប្រើប្រាស់ចាំបាច់តិចតួច យកទៅជូនបងស្រីសិន ដើម្បីដោះស្រាយបញ្ហាខ្វះខាត (ពេលមកដល់ភ្លាម ខ្ញុំឃើញបងស្រីគេងក្នុងសភាពទន់ខ្សោយខ្លាំង ហើយគ្មានភួយខ្នើយនិងខោរអាវ សូម្បីតែមួយសម្រាប់ អ្វីដែលធ្វើឲ្យនាងខ្ញុំក្ដុកក្ដួលទប់ទឹកភ្នែកមិនបាននោះ គឺ សូម្បីតែទឹកដោះគោ ក៏គ្មានឲ្យកូនបៅដែរ) នេះទើបជាមនុស្សខ្សោយនិងខ្លះខាតពិតប្រាកដ នាងខ្ញុំសូមឲ្យបងប្អូនទាំងអស់ដែលមានចិត្ដសប្បុរធម៍ ជួយគ្នាម្នាក់បន្តិចតួចក្ដី ឬក៏ជាសម្ភារៈប្រើប្រាស់ក្ដី ឲ្យបងស្រីបានដោះស្រាយបញ្ហាខ្វះខាត់ផង បើសិនបងប្អូនណាមានចិត្ដសប្បុរធម៍ចង់ជួយបងស្រី អាចទំនាកទំនងតាមលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ (086 22 33 55. 060 22 33 55) ឬតាមរយៈ FB នាងខ្ញុំផ្ទាល់ “Lyly Yaka Il

RELATED ARTICLES