Monday, July 14, 2025
Homeព័ត៌មានជាតិឈ្លោះជាមួយប្រពន្ធតែមួយប្រាវប៉ុណ្ណោះ ប្តីចាក់សាំងដុតខ្លួនស្លាប់

ឈ្លោះជាមួយប្រពន្ធតែមួយប្រាវប៉ុណ្ណោះ ប្តីចាក់សាំងដុតខ្លួនស្លាប់

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ បានកើតមានជម្លោះមិនចេះចប់ លុះក្រោយពីទាស់សម្តីជាមួយប្រពន្ធមួយប៉្រាវរួចមក ស្រាប់តែបុរសជាប្តី មានគំនិតខ្លីយកសាំងមកចាក់ដុតខ្លួនឯង បណ្តាលឱ្យឆេះរលាករលួយពេញខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរបំផុត និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបង្កឱ្យកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចភូមិថ្លុកឈើទាល សង្កាត់សុពរ័ទេព ក្រុងច្បារមន។

បុរសដែលចាក់សាំងដុតសម្លាប់ខ្លួននេះ មានឈ្មោះនង អេង ហៅរ៉ា អាយុ៣៨ឆ្នាំ ជាទាហានកងពល៩១១ឆ័ត្រយោង ឋានន្តរស័ក្តិ អនុសេនីយ៍ទោ មាន ប្រពន្ធឈ្មោះសួន រ៉ៃ អាយុ៣៥ឆ្នាំ និងមានលំនៅភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយកើតហេតុភ្លាមៗ ឈ្មោះសឿន ណុច ភេទប្រុស អាយុ២៧ឆ្នាំ បានប្រញាប់ជួយដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ លុះឃើញស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យ បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា ឯរាជធានីភ្នំពេញ និងត្រូវបានបញ្ជូនបន្តទៀត ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរខ្លាំងពេក មិនអាចសង្គ្រោះបាន ទើបធ្វើឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័មតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

យោងតាមការស្រាវជ្រាវស៊ើបអង្កេតដល់ទីតាំងកើតហេតុ ព្រមទាំងទទួលការបំភ្លឺពីសាក្សីបំភ្លឺជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាចាក់សាំងដុតសម្លាប់ខ្លួនឯងប្រាកដមែន៕

RELATED ARTICLES