Monday, July 14, 2025
Homeព័ត៌មានជាតិយកកាំបិតនិងកាំភ្លើងជ័រគំរាមប្លន់យកលុយ ប្រតាយប្រតប់គ្នា ចាក់ធ្លាយពោះ

យកកាំបិតនិងកាំភ្លើងជ័រគំរាមប្លន់យកលុយ ប្រតាយប្រតប់គ្នា ចាក់ធ្លាយពោះ

ខេត្តព្រះសីហនុ​ ៖ កាលពីវេលាម៉ោង១៨និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យមួយក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពយកកាំបិតនិងកាំភ្លើងជ័រ ភ្ជង់គំរាមយកលុយ ហើយក៏មានប្រតាយប្រតប់គ្នា ក៏ជ្រុលចំពោះជនរងគ្រោះបន្តាលឲ្យរងរបួស ដែលហេតុការណ៍នេះកើតឡើងត្រង់ចំណុចក្បែរឱសថស្ថានកំពង់សោមថ្មីស្ថិត នៅក្នុងភូមិ២ សង្កាត់លេខ០៤។

ជនរងគ្រោះមានឈ្មោះលី កៅ ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាអាជីវករ ក្នុងផ្សារលើ ខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយធ្វើសកម្មភាពចាក់ជនសង្ស័យហើយ បានរត់គេចបាត់។

បើតាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងដើរចូលក្នុងបន្ទប់ទឹក ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ បានស្ទុះចូលមកក្នុងបន្ទប់ទឹករបស់គាត់ ហើយបម្រុងយកកាំបិតចាក់ ឯម្នាក់ទៀត បានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ ពេលនោះគាត់ក៏បានធ្វើការប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ ឯគ្នាវាម្នាក់ទៀត បានចូលជួយយកកាំបិតចាក់ចំពោះគាត់ហូរឈាមតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហតុ ហើយបានសួរនាំជនរងគ្រោះ។ ហើយសមត្ថកិច្ចបានសុំផ្ទះប្រជាពលរដ្ឋជិតខាងដែលមានកាមេរ៉ាសុវត្ថិភាព ដើម្បីឆែកមើល ទើបសមត្ថកិច្ចកំណត់ថា ជាក្រុមក្មេងញៀនថ្នាំ ធ្វើសកម្មភាពដោយបានប្រើកាំបិត និងប្រើកាំភ្លើងជ័រ ដើម្បីគំរាមយកលុយពីជនរងគ្រោះ ប៉ុន្តែមិនបានសម្រេច។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យទាំង៣នាក់នោះ មកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES